Month: June 2021

សង្វែគណាស់! លោកគ្រូ ផល្លា មានទុក្ខកំពុងសង្គ្រោះបន្ទាន់ ចំណែកក្មេងៗ និងអ្នកនៅមណ្ឌល ១២ នាក់ រកឃើញឆ្លងកូវីដជាបន្តបន្តាប់

តាមរយៈគណនីហ្វេសប៊ុករបស់លោកគ្រូ ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌នៃ (គយក) បានធ្វើការអំពាវនាវយ៉ាងទទូចសារជាថ្មី ទៅកាន់សប្បុរសជន ដែលមានបំណងចង់ជួយកេ្មងៗនៅមណ្ឌលមែកឈើ ក្រោយរកឃើញក្មេងៗ និង អ្នកមើលថែពួកគេ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២ នាក់ ។ បន្ទាប់ពីលោកគ្រូ ផន ផល្លា ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីពេលកន្លងមកហើយនោះ ក្មេងៗនៅមណ្ឌលមែកឈើទាំងអស់ ក៏ត្រូវដាក់ចត្តាឡីស័ក ហើយក៏ត្រូវរងការប៉ះពាល់ដោយខ្វះចំណីអាហារហូបចុកប្រចាំថ្ងៃ ។...

មានដំណឹងល្អហើយ! រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិកវិស័យកាត់ដេរ-ទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែម

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ស្តី សេចក្តីណែនាំរបស់រាជរដ្ឋបាលអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និង ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩។ ដោយមើលឃើញថា ស្ថានភាពនៃជំងឺកូវីដ១៩ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ តាមរយៈការវិវឌ្ឍខ្លួនថ្មីវីរុសបំប្លែងខ្លួន ក្នុងនោះ យោងតាមសេចក្តីប្រកាសនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្តល់ជំនួយប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង...

ក្តៅ! អ៊ុន សិទ្ធា តារាខ្មែរដំបូងគាំទ្រពេញទំហឹង ឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញ ក្រោយរំជួលចិត្តទិដ្ឋភាពមួយនៅភ្នំតាម៉ៅ

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសត្វតោដែលត្រូវបានអាជ្ញាធរចម្រុះរាជធានីភ្នំពេញ បានដកហូតពីបុរសជនជាតិចិនម្នាក់ បានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន តាំងពីសត្វតោនៅតូចរហូតដល់មានអាយុប្រមាណ ១ ឆ្នាំកន្លះ ដោយឱ្យបរិភោគសាច់ឆៅប្រមាណ ៦ គីឡូក្រាមក្នុងមួយថ្ងៃ ។ ក្រោយការចុះចាប់នេះ ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត ។ ចំណែកឯបុរសជនជាតិចិន ដែលត្រូវជាម្ចាស់តោខាងលើ ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំ ឱ្យឈប់ចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ។ ដោយឡែកជុំវិញប្រតិបត្តិការណ៍ខាងលើនេះ...

សូមជ្រាប! រាលដាលខ្លាំងដល់វត្តកោះមេត្តាពោធិវង្ស ព្រះសង្ឃច្រើនអង្គ ឆ្លងកូវីដបន្តគ្នា អ្នកធ្លាប់ទៅប្រញាប់ធ្វើតេស្ត

នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ករណីព្រះសង្ឃដែលគង់នៅវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើនអង្គជាបន្តបន្ទាប់ ។ នៅក្នុងនោះផងដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចចំពោះពុទ្ធបរិស័ទទាំងអស់ ដែលធ្លាប់បានទៅ ឬ មានទំនាក់ទំនងជាមួយព្រះសង្ឃដែលគង់នៅវត្តខាងលើ សូមធ្វើការរក្សារគម្លាត ដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ និង...

អ្នកស្រឡាញ់សត្វទើបយល់! ម្ចាស់សត្វតោបញ្ជាក់ថាខ្លួនធ្លាប់ធ្វើសប្បុរសធម៌ដែរ មិនគួរតបស្នងមកវិញបែបនេះសោះ

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១មុននេះបន្តិច ម្ចាស់សត្វតោបានសរសេររៀបរាប់ លើគណនីហ្វេសប៊ុករបស់ខ្លួន មានឈ្មោះ Qi Xiao ដោយស្នើសុំសត្វតោមកចិញ្ចឹមវិញថា៖ «ក្នុងរយៈមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខ នៅទីសាធារណៈដែរ ខ្ញុំគ្រាន់តែស្រលាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោ និងឆ្កែទេ នៅមានសត្វពពែទៀត ចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំឲ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំ. លោ. ភបំ. ពាន។...

ទប់អារម្មណ៏មិនជាប់ទេ! ស្ត្រីមានផ្ទៃពោះកូនភ្លោះ ៧ខែ បែរត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងស្វាមីជារៀងរហូត

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ មហាជនជាច្រើនមានក្តីរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលដំណឹងថា ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងជាកូនភ្លោះទៀត បានស្លាប់ដោយសារតែជំងឺកូវីដ គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះតែស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក។ ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ «អូន ឬទ្ធិ បោះដុំតម្លៃធូរ» បានសរសេររៀបរាប់ទាំងក្ដីរន្ធត់ចិត្ត ព្រោះតែស្លាប់ម្តងអស់ជីវិត ៣ថា៖ «ម្ចាស់ថ្លៃអើយ ស្រីម្នាក់មានកូន ៧ខែ ឮថាកូនភ្លោះទៀតលោកអើយ ស្លាប់ដោយសារតែកើតកូវីត១៩ គាត់ស្លាប់នៅមន្ទីរពេទ្យខេត្ត ខេត្តមណ្ឌលគិរី...

ចូលរួមរំលែកទុក្ខព្រោះតែជំងឺដ៏សាហាវ ២ មុខនេះ! យូរីត្រូវបាន បាត់បង់អ្នកម្តាយជាទីស្រឡាញ់

នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា យូរី បានប្តូររូបកាន់ទុក្ខនៅលើគណនីហ្វេសប៊ុករបស់នាង ក៏ព្រោះអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។ ក្នុងនោះ តារាចម្រៀងស្រីខាងលើបានប្រាប់ឱ្យដឹងថា អ្នកម្តាយរបស់នាងបានលាចាកលោក ព្រោះជំងឺទឹកនោមផ្អែម និង រោគលើសឈាម ។ ក្រោយពីទទួលបានដំណឹងខាងលើនេះ មហាជនអ្នកគាំទ្រ...

ស្ថានការកាន់តែធ្ងន់ហើយ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ស្ថានភាពវាយលុកកូវីដ-១៩ នៅកម្ពុជា ឈានដល់បន្ទាត់ក្រហមហើយ

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈបទសម្ភាស លោកជំទាវ ឱ វណ្ណឌីន ជាមួយនឹងសារព័ត៌មាន BTV លោកជំទាវបានថ្លែងឱ្យដឹងថា ឥលូវនេះ កម្ពុជាឈានចូលដល់បន្ទាត់ក្រហមហើយ សឹងតែឈានផុតទៀតផង យើងមិនឱ្យស្ថានភាពវាយលុកកូវីដ១៩ លើសពីបន្ទាត់ក្រហមនោះទេ ។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្តឱ្យដឹងទៀតថា បើកាលណាលើសពីបន្ទាត់ក្រហមហើយ គឺពិបាកណាស់ គឺឈានចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍...

មិនចាំយ៊ូ! ត្រលប់មកពីអាមេរិកវិញ សុគន្ធ និសា លេចមុខ ក្នុងពីធីបុណ្យគម្រប់ខួប៧ថ្ងៃលោកយាយ ឱក សុគន្ធកញ្ញា

រាជធានីភ្នំពេញ ៖ ពិតណាស់ បន្ទាប់ពី បង្ហោះរូបភាពនៅព្រលានយន្តហោះ ប្រកាសប្រាប់ អ្នកគាំទ្រខ្លួន នឹងវិលត្រលប់មកកម្ពុជាវិញនោះ ក្រោយមកទៀត តារាចម្រៀង សុគន្ធ និសា ត្រូវបាន បណ្តាអ្នកគាំទ្រ សង្កេតឃើញ ហាក់ស្ងប់ស្ងាត់ ដោយគ្រាន់តែបើកដំណើរការលុយ ម្ហូបវិញ ក៏ប៉ុន្តែ រូបនាង មិនបានបង្ហាញរូបភាពណាមួយ ដែលបញ្ជាក់បាន ថាខ្លួនមកដល់កម្ពុជា នៅឡើយ។ ជាមួយគ្នានេះ...

ពុទ្ធោអើយ! សមាជិកគ្រួសារ Pancake ចំនួន ៨ នាក់ ឆ្លងកូវីដ-១៩ ទាំងអស់

ជឿជាក់ថា ប្រិយមិត្តបានដឹងរួចមកហើយ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រីសម្ដែងជួរមុខលំដាប់ប្រទេសថៃ នាង Pancake បានរកឃើញថាខ្លួនមានឆ្លងជំងឺកូនវីដ-១៩ ។ ជាមួយគ្នានោះ នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ តារាស្រីនាង Pancake បានចេញមកប្រាប់ពីលទ្ធផលសមាជិកគ្រួសាររបស់នាង ដោយក្នុងនោះមានសមាជិក...