Category: ប្លែកៗ

អ្នកដំណើរស្រឡាំងកាំងពេលឃើញស-ពអ្នកជំងឺកូវីដ ត្រូវបានគេទម្លាក់ពីលើស្ពានចូលទឹកទន្លេគួរឲ្យសង្វេគ

បរទេស៖ សាកស-ពមនុស្សម្នាក់ ត្រូវបានគេយកទៅបោះចោលនៅលើស្ពានចូលទៅក្នុងទឹក នៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាទង្វើមិននឹកស្មានដល់របស់មនុស្ស ២ នាក់ ហើយក្រោយមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច។ វីដេអូដ៏សង្វេគមួយនេះ បានបែកធ្លាយកាលពីកន្លងទៅថ្មីៗបង្ហាញពីបុរសពីរនាក់ កំពុងតែបោះសាក-សពចូលទៅក្នុងទន្លេ Rapti ក្នុងខេត្ត Balrampur ដែលស្ថិតនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ របាយការណ៍ក្រៅស្រុកបាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណបុរសទាំងនោះបានហើយ រហូតឈានដល់ការចាប់ខ្លួនពួកគេ។ នៅក្នុងឃ្លីបវីដេអូនោះ គេឃើញមនុស្សពីរនាក់នៅទីនោះ ខំសែងរបស់ម្យ៉ាងដាក់លើបង្កាន់ដៃស្ពាន ហើយអ្វីដែលនៅក្នុងនោះ...

ចម្លែកម្លេះ! ស្ត្រីម្នាក់ពិការភ្នែកជិត ១០ ឆ្នាំ បន្ទាប់ពីបានចាក់វ៉ាក់សាំង បែរអាចមើលឃើញវិញ ត្រេកអរខ្លាំងណាស់

ស្ត្រីចំណាស់ពិការភ្នែកអាយុ ៧៥ ឆ្នាំម្នាក់ មកពីរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានអះអាងថាខ្លួនត្រលប់មកមើលឃើញវិញបានខ្លះៗ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ស្រ្តីខាងលើនេះ បានឱ្យដឹងថា ខ្លួនបានបាត់បង់ការមើលឃើញជាង ៩ ឆ្នាំមកហើយ ដោយសារតែភ្នែកឡើងបាយទាំងសងខាង ហើយនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដលើកទីមួយរួចរាល់ នាងក៏បានមើលឃើញឡើងវិញបានជាង ៣០ ទៅ ៤០ ភាគរយឯណោះ។ យ៉ាងណាមិញ នេះមិនមែនជាករណីប្លែកៗទីមួយបន្ទាប់ពីការទទួលវ៉ាក់សាំងនោះទេ ដោយថ្មីៗនេះ ក៏មានបុរសម្នាក់បានចេញមុខអះអាងនូវរឿងមិនគួរឱ្យនឹកស្មានដូចគ្នាផងដែរ...

គេញ៉ាមគេ! ដំរីមួយក្បាល ល្បីបោកបុកទម្លុះផ្ទះអ្នកភូមិ លួចអង្ករស៊ីនោះ ឥលូវបំបុកចូលផ្ទះមួយទៀតហើយ(វីដេអូ)

សត្វដំរីមួយក្បាល ដែលបុកទម្លុះចូលជញ្ជាំងចង្ក្រានបាយរបស់ផ្ទះគេ ដើម្បីលួចស៊ីកញ្ចប់បាយ អង្ករនោះ ឥលូវនេះ បានបំបុកចូលក្នុងផ្ទះមួយទៀតហើយទាំងកណ្ដាលអធ្រាត្រ ដើម្បីលួចស៊ីចំណីឆ្មារ ។ សត្វដំរីព្រៃឈ្មោលមួយក្បាល វ័យ ៤០ ឆ្នាំ ឈ្មោះ Plai Bunchuay បានហិតក្លិនអាហារ និងបំបុកចូលក្នុងផ្ទះ អ្នករស់នៅក្នុងស្រុក Hua Hin ភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ...