Category: កម្សាន្ត

ចូលរួមរុំលែកទុក្ខ! គូម៉ា ជួបទុក្ខធំ ដោយម្តាយមីងបង្កើត ទទួលមរណភាព

រាជធានីភ្នំពេញ៖ ម្តាយមីងបង្កើតរបស់តារាចម្រៀង គូម៉ា បានទទួលមរណភាពហើយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់របស់តារាចម្រៀងរូបនេះ ដោយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុករបស់លោក នៅប៉ុន្មានម៉ោងមុននេះ។ តែយ៉ាងណា គេមិនទាន់ដឹងនៅឡើយ ថាតើម្តាយមីងរបស់តារាចម្រៀងរូបនេះ ទទួលមរណភាពដោយសារអ្វីនៅឡើយនោះទេ។ ក្នុងនោះ លោក គូម៉ា ផ្លាស់ប្តូរប្រហ្វាល់រូបភាពកាន់ទុក្ខដោយបានសរសេរដូច្នេះថា៖ ម្តាយមីងខ្ញុំបង្កើតស្លាប់ហើយ សូមវិញ្ញាណក្ខន្ធមីងបានទៅកាន់សុគតិភព៕...

ទុក្ខជាន់ទុក្ខមែន! វិរៈសិល្បករលោកយាយ ណយ សំណាង បន្ទាប់ពីជាពីជំងឺកូវីដ បែរជាវង្វេងស្មាតី និយាយមិនរួច

គ្រប់គ្នាបានដឹងមកហើយថា កាលពីពេលកន្លងទៅ វិរៈសិល្បករលោកយាយ ណយ សំណាង ធ្លាប់បានឆ្លងជំងឺកូវីដ ហើយដល់ដំណាក់កាលត្រូវសង្គ្រោះបន្ទាន់ថែមទៀតផង តែ បន្ទាប់ពីព្យាបាលជំងឺកូវិត១៩ជាសះស្បើយ លោកយាយបែរជាវង្វេងស្មាតី និយាយមិនរួច នេះបើតាមការបញ្ជាក់របស់លោកអ៊ឹម ជីវ៉ា បង្ហោះលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់នៅមុននេះបន្តិច។ ក្នុងនោះផងដែរ លោកបាននិយាយថា៖ «ខ្ញុំបាទបាននាំយកថវិការ លោកជំទាវ ហ៊ុយ ជូ និង លោកឧកញ៉ា លឹម លាង មកជូននិងមកសួសុខទុក្ខលោកយាយ...

មើលទៅផ្លែកបោះគេតែទង្វើរបស់គាត់ពេលចាក់វ៉ាក់សាំងរួច មិនសរសើរមិនបាន ដោយសារតែ…

ម៉ាឡេស៊ី៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានរូបភាពចំនួនប៉ុន្មានសន្លឹក បានបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបង្ហាញឲ្យឃើញបុរសវ័យចំណាស់ម្នាក់ ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយគ្របថង់ផ្លាស្ទិកពីលើក្បាល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ បុរសខាងលើ (មិនបញ្ចេញអត្តសញ្ញាណ) បានធ្វើដំណើរដោយឡានតាក់ស៊ី ទៅកាន់មជ្ឍមណ្ឌលចាក់វ៉ាក់សាំង Universiti Sains ដើម្បីទទួលការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩។ ហើយនៅពេលគាត់ចុះពីលើឡានតាក់ស៊ី មានមនុស្សម្នាជាច្រើនសម្លឹងមើលទៅកាន់គាត់ ដោយសារតែគាត់មានវិធីសាស្ត្រការពារខ្លួនពេលចេញក្រៅ ដោយការពាក់ម៉ាស់ និងគ្របថង់ផ្លាស្ទិកពីលើក្បាលថែមទៀត ដែលនេះជាវិធីសាស្ត្រមួយកម្រនឹងបានឃើញណាស់។ យ៉ាងណាមិញ បើទោះជាមានគេមើលច្រើនយ៉ាងណាក៏ដោយ...

បណ្តោយអោយកូនមើលទូរស័ព្ទច្រើនពេកតាំងពីតូច រហូតជួបរឿងដូច្នេះ ឪពុកម្ដាយបានត្រឹមសោកស្ដាយ

ថ្មីៗនេះ គណនីហ្វេសប៊ុកមួយមានឈ្មោះ Morokot King បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះកូនប្រុសរបស់ខ្លួន ក្រោយពីឲ្យកូនមើលទូរស័ព្ទតាំងពីក្មេងខ្ចី រហូតកូនលែងស្ដាប់បង្គាប់ និយាយស្ដីពិបាកយល់ ដូចមនុស្សបាត់បង់សតិ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ទាំងក្តីឈឺចាប់ ព្រមទាំងទុកជាបទពិសោធន៍ សម្រាប់ឪពុកម្ដាយគ្រប់រូប កុំឲ្យកូនមើលទូរស័ព្ទដូចកូនប្រុសរបស់គាត់ថា៖ «ប្រសិនបើម៉ាក់អាចត្រលប់ ពេលវេលាថយក្រោយបាន ម៉ាក់មិនឲ្យកូនមើលទូរស័ព្ទ តាំងពីមិនទាន់ដឹងក្តីទេ។ម៉ាក់សោកស្តាយណាស់ ម៉ាក់ចង់ឃើញកូនជាក្មេងធម្មតាដូចគេដូចឯង ម៉ាក់ច្រណែន ម៉ាក់ច្រណែនគេដែលមានកូនប្រក្រតី ចេះស្ដាប់បង្គាប់ ចេះស្តាប់ហេតុផល មិនខឹងបោកប្រាស់ខ្ទេចខ្ទីអស់ក្នុងផ្ទះ។ តែពេលនេះវាហួសពេលហើយ...

អរគុណណាស់! កំពូលតារាសម្ដែង ឈិន ឡុង បរិច្ចាគ ៥ ម៉ឺនម៉ាស់ ដល់កម្ពុជាទប់ស្កាត់កូវីដ-១៩

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា លោក Jackie Chan ហៅ ឈិន ឡុង ជាកំពូលតារាសម្ដែងភាពយន្តហុងកុងជួរមុខដ៏ល្បីល្បាញមួយរូប បានបរិច្ចាគម៉ាស់ចំនួន ៥...

អត់ដើមទុនសោះក៏អាចធ្វើបានដែរ! លោកស្រី ទ្រីដាណា ប្រកាសរើស ៥០០០នាក់មករកស៊ីជាមួយ

លោកស្រី ទ្រី ដាណា គឺជាម្ចាស់ក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងជាច្រើនមុខ និងជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយសារមើលឃើញថាប្រជាជនជាច្រើនកំពុងជួបការលំបាក ដោយវិបត្តិកូវីដ១៩ លោកស្រី បានប្រកាសផ្ដល់ឱកាសដល់អ្នកដែលគ្មានការងារ ឬមុខរបរ ៥០០០នាក់ មករកស៊ី និងធ្វើការជាមួយក្រុមហ៊ុនលោកស្រី ដោយមិនចាំបាច់ចំណាយដើមទុនឡើយ។ លោកស្រី បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ៥០០០នាក់ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខំប្រឹងនឹងទទួលបានអនាគតល្អជាក់ជាមិនខាន។ លោកស្រីបានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួច នឹងមានការបង្ហាត់បង្រៀន...

នេះជាស្នាដៃរបស់កូនខ្មែរម្នាក់ទៀតហើយល្អខ្លាំងណាស់! ក្រសួងកសិកម្មបង្ហាញឧបករណ៍ដាំគ្រាប់ស្រូវជាជួរ

តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជាគឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយ កសិករភាគច្រើន ព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះ ចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ ខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ដោយសារបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់ សម័យ បានចូលមកបំពេញតួនាទី ជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកំលាំងពលកម្មមនុស្សក្នុងវិស័យកសិកម្ម បានធ្លាក់ចុះ ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្វេងយល់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...

គេច្រឡំថាគាត់ស្លា.ប់ដោយសារកូវីដ តាមពិតគាត់ឥឡូវនាយពាងមានការខ្វះខាតខ្លាំង រហូតប្រកាស់រកជំនួយ

មហាជននិយមតាមដានរឿង និង វីដេអូកំប្លែងៗ ប្រាកដជាស្គាល់មកហើយ តារាកំប្លែងមាឌធំ នាយ ពាង ឬ ឌីជេ ពាង ដែលភាគច្រើនលោកចូលរួមសម្តែងក្នុងខ្សែភាពយន្តរបស់ផលិតកម្ម LD ។ ក្នុងនោះ តារាកំប្លែងរូបនេះ ក៏មានទេពកោសល្យឆក់យកប្រជាប្រិយភាពយ៉ាងច្រើនផងដែរ ពីអ្នកគាំទ្រក៏ព្រោះសម្តីផ្អែម និង កំប្លុកកំប្លែងរបស់លោក ។ យ៉ាងណាមិញ ថ្មីនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាកំប្លែងមាឌធំខាងលើ បន្ទាប់ពីមានការប្រកាសស្វែងរកជំនួយ ដោយលើកឡើងថាលោកមានជីវភាពខ្វះខាតខ្លាំងនាពេលនេះ...

ឆន សុវណ្ណរាជ ជ្រើសរើសវិធីនេះតេស្តរកជំងឺកូវីដ-១៩ លទ្ធផល…(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ជាតារាចម្រៀងដែលទទួលបានឈ្មោះល្បីល្បាញខ្លាំង បើទោះបីចូលសិល្បៈច្រើនឆ្នាំក្ដី។ ពិតណាស់ ស្របពេលទទួលបានប្រជាប្រិយភាព បើងាកទៅមើលការងាររបស់តារារូបនេះវិញ ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ លោកមានភាពមមាញឹកខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត បើទោះបីពេលនេះមានជំងឺកូវីដ-១៩ កំពុងរាតតត្បាតមានអ្នកឆ្លងច្រើន តែគេក៏ឃើញលោក ឆន សុវណ្ណរាជ ចេញទៅបំពេញការងារជារឿយៗ។ ទន្ទឹមនឹងចេញទៅបំពេញការងារ តារារូបនេះក៏មិនភ្លេចចូលរួមការពារ និងរក្សានូវអានាម័យពាក់ម៉ាស បាញ់អាកុល និងរក្សាគម្លាតផងដែរ។ ជាក់ស្ដែង មុននេះលោក...

លើកនេះ ម៉ូលីកា ស្រែកយំខ្លាំងៗ ក្រោយស្វាមីមិនចោលគំនិត នៅតែឆ្មក់ស្រីក្រៅ (មានវីដេអូ)

តារាកម្សាន្ត: ជឿជាក់ថាមានប្រិយមិត្ត និងមហាជនមួយចំនួនពិតជាបានទទួលជ្រាបអំពីទំនាក់ទំនងស្នេហាប្តី ប្រពន្ធមួយគូ គឺអ្នកនាង ម៉ូលីកា ឬដែលមហាជនបានស្គាល់ថាជាចែកា ម្ចាស់ផេក Molika Online Shop និងជាតារាហ្វេសប៊ុកមូយរូបផងដែលនោះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រអ្នកនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអ្នកនាងបានធ្វើការឡាយវីដេអូ សម្រក់ទឹកភ្នែក រ៉ាយរ៉ាប់រឿងក្នុងចិត្ត ស្របពេលដែលស្វាមីលួចមានស្រីថ្មីមួយទៀត រីឯអ្នកនាងបែរជាអ្នកនៅចាំមើលថែកូនស្រីតែម្នាក់ទៅវិញ ដោយនៅក្នុងចំណងជើងវីដេអូនោះ អ្នកនាងបានបង្ហោះអមដោយសារប៉ុន្មានម៉ាត់បន្ថែមថា÷ (កុំសើច ចែកាណា បើចែកាលេងប្ដី រឿងដដែលៗពេកហើយ 😭ខ្មាសបងប្អូនណាស់)...