Author: Admin2

មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង! ធ្លាយរឿងវត្តមួយចំនួននៅភ្នំពេញ បូជាសពមួយៗតម្លៃខ្ទង់ពាន់ដុល្លារ

តាមរយៈគណនីផ្លូវការ ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះលោក និង គ្រួសារ បាន និង កំពុងជួបទុក្ខក្រៀមក្រំយ៉ាងខ្លាំង ក្រោយកូនស្រីជាទីស្រឡាញ់របស់លោកបានទទួលមរណភាព ។ ជាមួយគ្នានឹងមរណភាពកូនស្រី ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ...

ត្រៀមៗបងប្អូន! រាជធានី-ខេត្តទាំង ៣ នេះ មានអាទិភាពចាក់វ៉ាក់សាំង សម្រាប់កុមារ អាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ មុនគេ

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នាពេលឆាប់ៗខាងមុខនៅតាមបណ្តារាជធានី-ខេត្ត ។ ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា...

ឆ្លងច្រើនក្នុងមួយថ្ងៃ! ខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ រហូតដល់ជាង១០០នាក់

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៦ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៥ ដល់ទី៤៦ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ...

សង្វេគចិត្តជាខ្លាំង! ក្មេងតូចៗ ២នាក់ បានត្រឹមសំលឹងពីចំងាយ ក្រោយឪពុកស្លា.ប់ដោយកូវីដ និងម្ដាយជាប់ព្យាបាល

ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាមួយរយៈកាលចុងក្រោយនេះ បានផ្ដាច់យកសង្ខារអ្នកជំងឺកូវីដ-១៩ ជាប្រចាំឥតខានឡើយ នាំឱ្យពលរដ្ឋមួយចំនួនត្រូវព្រាត់ចាកមនុស្សជាទីស្រឡាញ់ត្រឹមមួយរំពេចភ្នែក ថែមទាំងបន្សល់នូវ វិប្បដិសារីបែកខ្ញែកគ្រួសារ គូរឱ្យអាសូរជាទីបំផុត ។ នេះដូចទៅនឹងរឿងរ៉ាវដែលបានកើតឡើង នៅក្នុងខេត្តក្រចេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដែលមានមេគ្រួសារម្នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្សល់ទុកនូវភរិយា និងកូនពៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមេមត់ ពុំអាចលាគ្នាក្នុងឱកាសចុងក្រោយឡើយ...

កាន់តែច្រើន! មកដល់ថ្ងៃនេះ ចំនួនអ្នកស្លា.ប់ដោយសារកូវីដ១៩ នៅកម្ពុជា បន្តកើនឡើងដល់ជាង ១ពាន់នាក់ហើយ

ភ្នំពេញ៖ យើងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានបន្តកើនឡើងដល់ ១,០២៥នាក់ និងឆ្លងសរុប ៦៤,៦១១នាក់ ក្រោយរកឃើញស្លាប់ថ្មី ៣៩នាក់ និង ឆ្លងថ្មី ៩៩៦នាក់បន្ថែមទៀត។ យ៉ាងណាមិញ ស្របពេលករណីឆ្លង នៅតែមានចំនួនច្រើនជារៀងរាល់ថ្ងៃ រាជរដ្ឋាបាលភិបាលកម្ពុជា បានជំរុញការចាក់វ៉ាក់សាំងជូនប្រជាជននៅតាមបណ្តានានា និងទីក្រុង ក្នុងគោលបំណងជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល។ ហើយបន្ថែមពីនេះ ក្រសួងសុខាភិបាល ក៏តែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់...

សង្វេគចិត្តជាខ្លាំង! ម្ចាស់ឱសថស្ថានមួយកន្លែងស្រក់ទឹកភ្នែក ព្រោះឃើញអ្នករើសអេតចាយម្នាក់សំពះសុំរឿងមួយ

ថ្មីៗនេះ ឱសថស្ថានមួយកន្លែង ទទួលបានការកោតសសើរមិនដាច់ពីមាត់ ពីមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញសកម្មភាព បង្ហាញក្តីអាណិត និងតែងតែផ្តល់ក្ដីអនុគ្រោះដល់អ្នកទីទាល់ក្រ ខ្វះខាត អាចទៅជំពាក់ថ្លៃថ្នាំ ដើម្បីយកទៅព្យាបាលសមាជិកគ្រួសារពួកគេ។ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ម្ចាស់ឱសថស្ថានខាងលើ បង្ហាញក្ដីអាណិតដល់អ្នករើសអេតចាយម្នាក់រហូតស្រក់ទឹកភ្នែក ព្រោះបានឃើញស្ថានភាពគ្រួសារគាត់មានការលំបាកខ្លាំងពេក រហូតលើកដៃសំពះ មកសុំជឿថ្លៃថ្នាំដើម្បីយកឲ្យប្តីកំពុងតែឈឺ។ តាមរយៈគណនីហ្វេសប៊ុកម្ចាស់ឱសថស្ថាន ឈ្មោះ Lach Siek Heng ក៏បានសរសេររៀបរាប់ថា៖...

កាន់តែក្តៅហើយ! រដ្ឋបាលខេត្តព្រះសីហនុ ប្រើធម៌ក្តៅ អ្នកបំពានវិធានការសុខាភិបាល ដាច់ខាត់ត្រូវពិន័យគ្មានការលើកលែង

កាលពីយប់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ តាមរយៈឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋទាំងឡាយណាដែលមិនបានអនុវត្តតាមវិធានការសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង និង គ្មានការយោគយល់អ្វីទាំងអស់ ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋណាដែលមិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក មិនចូលរួមសហការជាមួយក្រុមគ្រូពេទ្យ...

ជួយបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់បងប្អូន! ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩១៥ នាក់ និង ស្លា.ប់ចំនួន ៣៣ នាក់

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩១៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ២៥៧ នាក់ ។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩ បានស្លាប់ចំនួន ៣៣ នាក់...

ក្តៅៗ! កម្ពុជាសម្រេចផ្អាកការចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ១ខែ លែងលែងតែក្នុងករណីនេះ

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា វៀតណាម សម្រាប់ជនជាតិវៀតណាមទាំងអស់រយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ តទៅ ។ ដោយយោងទៅតាមស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងបន្តគំរាមកំហែងខ្លាំង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការដំណើរចេញ-ចូលកាត់ព្រំដែនកម្ពុជា វៀតណាម...

អ្នកដំណើរស្រឡាំងកាំងពេលឃើញស-ពអ្នកជំងឺកូវីដ ត្រូវបានគេទម្លាក់ពីលើស្ពានចូលទឹកទន្លេគួរឲ្យសង្វេគ

បរទេស៖ សាកស-ពមនុស្សម្នាក់ ត្រូវបានគេយកទៅបោះចោលនៅលើស្ពានចូលទៅក្នុងទឹក នៅភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាទង្វើមិននឹកស្មានដល់របស់មនុស្ស ២ នាក់ ហើយក្រោយមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច។ វីដេអូដ៏សង្វេគមួយនេះ បានបែកធ្លាយកាលពីកន្លងទៅថ្មីៗបង្ហាញពីបុរសពីរនាក់ កំពុងតែបោះសាក-សពចូលទៅក្នុងទន្លេ Rapti ក្នុងខេត្ត Balrampur ដែលស្ថិតនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ របាយការណ៍ក្រៅស្រុកបាននិយាយថា ប៉ូលីសបានកំណត់អត្តសញ្ញាណបុរសទាំងនោះបានហើយ រហូតឈានដល់ការចាប់ខ្លួនពួកគេ។ នៅក្នុងឃ្លីបវីដេអូនោះ គេឃើញមនុស្សពីរនាក់នៅទីនោះ ខំសែងរបស់ម្យ៉ាងដាក់លើបង្កាន់ដៃស្ពាន ហើយអ្វីដែលនៅក្នុងនោះ...