សងែ្វគណាស់! ធ្លាក់ទឹកភ្លោះតាំងពីម៉ោង៩យប់ ពេទ្យទុកដល់ម៉ោង១១ព្រឹកទើបវ.ះកា.ត់រហូតហួសពេលជួយលែងបាន

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមគ្រួសារមួយ ព្រមទាំងសាច់ញាតិទាំងអស់ ទទួលយកស្ទើរតែពុំបាន ខណៈដែលកូនកើតមកមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង បែរជាត្រូវព្រាត់ឪពុកម្ដាយជារៀងរហូត បណ្ដាលមកពីបញ្ហាបច្ចេកទេសរបស់ក្រុមគ្រូពេទ្យ។តាមរយៈគណនីហ្វេសប៊ុកបុរសជាឪពុក ម្ដាយទារក មានឈ្មោះ «បងពៅ ចិត្តស៊ូ» បានសរសេររៀបរាប់ទាំងទទួលយកដំណឹង អកុលសមួយនេះស្ទើរតែពុំបានថា៖ «ឲ្យប៉ាសុំទោស ប៉ាមិនល្អ មិនស្អាត មិនមានសមត្ថភាពគ្រប់គ្រាន់ឲ្យកូនបាននៅជាមួយ ប៉ាសុំទោស សូមកូនទៅនៅជាមួយមនុស្ស ដែលគេមានបុណ្យខ្ពង់ខ្ពស់ ល្អ ស្អាត សូមកូនទៅឲ្យបានស្ងប់សុខ ផុតទុក្ខកុំឲ្យដូចជាតិនេះ»។

ឯម្ដាយទារកមានគណនីហ្វេសប៊ុកឈ្មោះ បង្ហាញក្ដីឈឺចាប់ ក្រោយបាត់បង់កូនជាទីស្រលាញ់ ខណៈដែលខ្លួនខំពរពោះរហូតដល់ថ្ងៃសម្រាលថា៖ «ម៉ាក់ជាម៉ាក់មិនល្អ ទើបកូនមិនចង់នៅជាមួយម៉ាក់ កូនស្អាតណាស់ ល្អណាស់ មានបុណ្យណាស់ ម៉ាក់និយាយអ្វីមិនចេញទេ សូមកូនទៅរកទីឋានដែលល្អសមនឹងកូនចុះ ស្ទើឆ្គួតហើយខ្ញុំ»។ហើយក្នុងនោះផងដែរ គណនីហ្វេសប៊ុកមួយមានឈ្មោះ Bou Sopheak Mongkoul ដែលត្រូវជាម្ដាយមីង ម្ដាយទារកបានសរសេររៀបរាប់ទាំងមិនអស់ចិត្តថា៖ «វិប្បដិសារី រើសពេទ្យខុស សម្រេចចិត្តខុសគឺអ៊ីចឹង ពាក្យថាឆ្លងទន្លេមួយម៉ាត់ វាមិនស្រួល ដូចអ្នកគិតទេ ជិវិតតែបាត់បង់ហើយ មិនមែនវិលវិញស្អែកទេ មហាសែនស្តាយ និយាយមិនចេញ សូមចៅកើតជាតិក្រោយឲ្យអាយុវែងណា ចាប់ជាតិថ្មី ជាមួយគ្រួសារថ្មី ប្រពៃល្អគ្រប់យ៉ាង»។

ម្ចាសគណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហាញពីដំណើរដើមទង រហូតនាំឲ្យទារកខាងលើ លាទៅរហូតគ្នាថ្ងៃត្រឡប់ថា៖ «អរគុណអ្នកគ្រប់គ្នា ខ្ញុំណែនទ្រូង ឈឺចាប់ពេក មិនដឹងថា និយាយថាម៉េច ម៉ាក់ក្មេង ត្រូវជាក្មួយខ្ញុំបង្កើត គាត់នៅជាមួមខ្ញុំ២ឆ្នាំជាងហើយ គាត់មានកូនប្រុសធំ១០ឆ្នាំ ហើយចង់បានកូនអត់មាន។ទើបតែមានលើកនេះ កាលពេលមានទម្ងន់បាន៧ខែ ដោយសារកូវីដផ្ទុះពេកចង់ជុំគ្រួសារខ្លាចគេ lock down ពេលគាត់សម្រាល ម៉ែឪគាត់ចេញចូលមើលគាត់អត់បាន គាត់សម្រេចចិត្ត ទៅកើតកូននៅកំពង់ធំ ជិតផ្ទះគាត់ ងាយស្រួល កូនគាត់សុខភាពធម្មតា គាត់រង់ចាំតែថ្ងៃឈឺពោះទេ ព្រោះគ្រប់ខែហើយ យប់ថ្ងៃទី៩ គាត់ធ្លាក់រំអិល ធ្លាក់ទឹកភ្លោះមកហើយ

តែពេទ្យអត់ទាន់វះ ចាំដល់ព្រឹកថ្ងៃទី១០ម៉ោងជិត១១ព្រឹក បានវះ រួចកូនចេញមកបាត់បង់ជិវិតបាត់ហើយ គ្រូពេទ្យបកស្រាយថា មកពីកូនធំពេក មិនដែរជួបទេ ហើយស្បូនម្តាយស្អិត ទាញកូនអត់ចេញយឺតពេល គេព្យាយាមជួយបានតែម្តាយ កូនគីឡូ ៤,៥kg»។បន្ទាប់ពីបានឃើញរឿងរ៉ាវខាងលើនេះហើយ មហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បង្ហាញក្តីអាណិតជាខ្លាំង ទៅកាន់គ្រួសារទារក ជាពិសេសគឺឪពុកម្ដាយតែម្តង ព្រោះទម្រាំពរពោះដល់ថ្ងៃសម្រាលមិនមែនជារឿងងាយស្រួលនោះទេ តែបែរថ្ងៃដែលគិតថា ជាថ្ងៃដែលរីករាលបំផុត ព្រោះទទួលបានសមាជិកថ្មី បែរជាថ្ងៃដែលសោកសៅបំផុតទៅវិញ៕

Add a Comment

Your email address will not be published. Required fields are marked *