សោកស្តាយណាស់! ម្ចាស់ស្នាដៃរូបថតក្រុងភ្នំពេញ វ័យ១០១ឆ្នាំ បានទទួលមរណភាពហើយ ដោយសារតែ…

បារាំង: ជារឿងមួយដ៏សែនសោកស្តាយ និងជាដំណឹងមរណទុក្ខមួយដ៏សែនក្រៀមក្រំ ក្រោយពេលដែលអ្នកថតរូបជនជាតិបារាំងដ៏ល្បីឈ្មោះក្នុងប្រវត្តិសាស្រ្ត លោក រ៉េម៉ុងដ៍ កូធ្យេ (Raymond Cauchetier) និងជាម្ចាស់ស្នាដៃដើមរូបថតភ្នំពេញក្នុតងកំឡុងឆ្នាំ១៩៥០ បានទទួលមរណភា ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជំងឺកូវីដ១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមរំលឹកផងដែលថា លោកក៏ធ្លាប់បានប្រគល់រូបថតដែលលោកបានធ្វើការថតនៅក្នុងប្រទេសកម្ពុជាយើងប្រមាណជាង៣០០០សន្លឹកថ្វាយសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ តែដោយសារតែសង្រ្គាមក្នុងស្រុក និងការមកដល់នៃរបបកម្ពុជាប្រជាធិបតេយ្យ រូបថតទាំងនោះភាគច្រើនត្រូវបានបំផ្លាញទៅហើយ។

ជាទីបញ្ចប់ សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ប្រភព: Amazing Cambodia

Add a Comment

Your email address will not be published. Required fields are marked *