ក្តៅៗ! អាជ្ញាធរក្រុងភ្នំពេញ គ្រោងឲ្យ គ្រួសារសពស្លា.ប់ ព្រោះកូវីដ អាចយកសពទៅ បូជា ឫបញ្ចុះ ដោយខ្លួនឯង តែត្រូវ…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសន្និសីទកាសែត ថ្ងៃទី ១២ កក្កដា ២០២១ ថ្មីៗនេះ បើយោងតាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ សពស្លា.ប់ដោយសារកូវីដ១៩ ត្រូវបាន អាជ្ញាធរគ្រប់គ្រងបានហើយ ខណៈពេល អាជ្ញាធរគ្រោង ឲ្យគ្រួសារសពស្លាប់ព្រោះកូវីដ អាចយកសពទៅ បូជា ឫ បញ្ចុះ តែត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងលើទីតាំង ដែលត្រូវបានអនុញ្ញាត តែប៉ុណ្ណោះ។

ជាមួយគ្នានេះ រូបលោកបញ្ជាក់ថា ឥលូវនេះ នៅសល់សពដាក់ក្នុងទូរក្លាសេស្សប្រមាណ ៥០ ដែលនេះជា តួលេខប្រសើរ ដោយសប្តាហ៍មុន មានដល់ទៅ ១០០សាកសព ឯណោះ ទន្ទឹមនឹងនេះ រូបលោក បានបន្តថា វត្តនៅក្នុងរាជធានីភ្នំពេញ ដែលបានកំពុង បូជាសពកើតកូវីដនេះ មានចំនួន៣ ក្នុងនោះគឺ វត្តទឹកថ្លា វត្តឫស្ស៊ីសាញ់ និងវត្តមួយទៀតនៅខណ្ឌព្រែកព្នៅ។

ទន្ទឹមនឹងនោះ រូបលោក បានគូសបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ និងធ្វើការជម្រាបជូន នៃការបញ្ចុះសព ខណៈពេលនេះ ក្រសួងសុខាភិបាល សរសេរបានលក្ខខណ្ឌខ្លះៗរួចទៅហើយ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់រូបនេះ បញ្ជាក់ថា ចំពោះសំណើរនេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចរាល់ហើយ តែគ្រួសារសពត្រូវ អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងការរីករាលដាលឆ្លងបន្ថែម៕ប្រភព ៖ Fresh News

Add a Comment

Your email address will not be published. Required fields are marked *