ស្លុតចិត្ត! ក្រោយបាត់បង់ម្ដាយជាទីស្រឡាញ់ អ្នកនាង យុគ ចិន្តា ទ្រហោយំ រៀបរាប់ទាំងទឹកភ្នែក

ពិធីការិនីឆ្នើមនៅក្នុងវិស័យសិល្បៈខ្មែរ អ្នកនាង យុគ ចិន្ដា ធ្លាប់ក្ដោបបានប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់ទស្សនិកជនតាមរយៈសំឡេងពូកែវោហារ ភាពប៉ិនប្រសប់ក្នុងអាជីពសិល្បៈរបស់អ្នកនាង ។ អ្វីដែលជារឿងដ៏គួរឱ្យក្រៀមក្រំបំផុត នៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង យុគ ចិន្តា បានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ដែលត្រូវជាអ្នកម្ដាយបង្កើត។

ការបាត់បង់ដ៏សោកសៅ អ្នកនាងយុគ ចិន្តា តារាជើងចាស់ខាងលើ បានពោលពាក្យយ៉ាងអួលដើមក ទៅកាន់មិត្តរួមអាជីព អ្នកនាង ឌួង ហ្សូរីដា ថា «លឿនពេកហើយ ហ្សូអើយ..! ម៉ាក់បងអត់មានឈឺអីឱ្យពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់ » ។

តាមរយៈការរៀបរាប់ទាំងទឹកភ្នែក និងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយ បានធ្វើឱ្យមិត្តរួមអាជីព ក៏ដូចជាមហាជន ចូលរួមរំលែកទុក្ខដ៏សោកសៅនេះ នឹងសូមបួងសួងឱ្យវិញ្ញាណខណ្ឌសព ម្ដាយរបស់ពិធីការិនីឆ្នើមរូបនេះ បានជួបប្រសព្វនូវអ្វីដែលល្អៗ នាជាតិខាងមុខ៕

Add a Comment

Your email address will not be published. Required fields are marked *