ផ្អើលទាំងយប់! ឃ្លាំងស្តុកគ្រឿងអគ្គិសនីធំមួយ ត្រូវភ្លើងលេបត្របាក់ទាំងស្រុង ព្រោះមូលហេតុមួយនេះ

កាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ នេះ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនីមួយកន្លែងខូចខាតអស់ទាំងស្រុង ដែលមានទីតាំងស្ថិតនៅ ឃ្លាំងលេខ២២៩ ផ្លូវបេតុង ក្រុមទី៣ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយទទួលបានដំណឹងករណីអគ្គិភ័យឆាបឆេះខាងលើភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមពន្លត់អគ្គីភ័យចុះទៅដល់ទីតាំងកើតហេតុភ្លាមៗផងដែរ ។

ឃ្លាំងស្តុកគ្រឿងអគ្គិសនីខាងលើនេះ មានម្ចាស់ឈ្មោះ លី ប៉ាវ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ។ ចំណែកឯ សម្ភារដែលត្រូវបាត់បង់រួមមាន៖ ឃ្លាំងថ្មបេតុងប្រក់សង័្កសី មានទំហំ ១០ ម៉ែត្រ គុណ ១២ ម៉ែត្រ ឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង ទំហំ ១០ ម៉ែត្រ គុណ ១២ ម៉ែត្រ ប៉ុន្ដែពុំបណ្តាលឱ្យឆេះឆ្លងទៅកាន់ផ្ទះអ្នកជិតខាងទេ។ ចំពោះមូលហេតុដែលបណ្តាលឱ្យឆេះនោះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

Add a Comment

Your email address will not be published. Required fields are marked *