ទុក្ខជាន់ទុក្ខមែន! វិរៈសិល្បករលោកយាយ ណយ សំណាង បន្ទាប់ពីជាពីជំងឺកូវីដ បែរជាវង្វេងស្មាតី និយាយមិនរួច

គ្រប់គ្នាបានដឹងមកហើយថា កាលពីពេលកន្លងទៅ វិរៈសិល្បករលោកយាយ ណយ សំណាង ធ្លាប់បានឆ្លងជំងឺកូវីដ ហើយដល់ដំណាក់កាលត្រូវសង្គ្រោះបន្ទាន់ថែមទៀតផង តែ បន្ទាប់ពីព្យាបាលជំងឺកូវិត១៩ជាសះស្បើយ លោកយាយបែរជាវង្វេងស្មាតី និយាយមិនរួច នេះបើតាមការបញ្ជាក់របស់លោកអ៊ឹម ជីវ៉ា បង្ហោះលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់នៅមុននេះបន្តិច។

ក្នុងនោះផងដែរ លោកបាននិយាយថា៖ «ខ្ញុំបាទបាននាំយកថវិការ លោកជំទាវ ហ៊ុយ ជូ និង លោកឧកញ៉ា លឹម លាង មកជូននិងមកសួសុខទុក្ខលោកយាយ ណាយ សំណាងវិរៈសិល្បករ បន្ទាប់ពីគាត់ត្រូវបានវិលត្រឡប់មកពីព្យាបាលជាសះស្បើយនៅមន្ទីពេទ្យខ្មែសូវៀត បានវិលមកផ្ទះវិញជិត២ខែហើយ តែអាការៈគាត់នៅវង្វេងវង្វាន់ដដែលដោយ តារាជើងចាស់រូបនេះនិយាយមិនរួចនោះទេ»។

បើតាមការឲ្យដឹងពីលោកវណ្ណាស័ក្ក ដែលជាតារាចំរៀង និងជាកូនរបស់គាត់បាននិយាយថា ការចូលពេទ្យដំបូង គឺគាត់មាមអាការៈធម្មតាទេ ប៉ុន្តែពេលចូលសង្រ្គោះបន្ទាន់ព្យាបាលជាសះស្បើយ គឺមកពីម្តាយគាត់បានឃើញទិដ្ឋភាពក្នុងពេទ្យគឺមានអ្នកជំងឺស្លាប់រាល់ថ្ងៃ គឺធ្វើឲ្យគាត់មានភ័យ ត-ក់ស្លុ-តផ្នែកស្មាតី ទើបគាត់មានអាការៈវង្វែងបែបនេះ។

លោកវណ្ណាស័ក្កបានបន្តទៀតថា ទោះបីជាមានអាការវបែបនេះមែនលោកបានប្រាប់ថា មិនយូទេ ជំងឺនេះនិងបានជាសះស្បើយបន្តិចម្តង លោកនិងព្យាយាមព្យាបាលម្តាយលោក។ ហើយលោកក៏សូមថ្លែងអំណរគុណដល់ លោក អ៊ឹម ជីវ៉ា តំណាងឲ្យ លោកជំទាវ ហ៊ុយ ជូ និង ឯកឧត្តម លឹម លាង ដែលបានផ្តល់ថវិការតាមរយៈលោកអ៊ឹម ជីវ៉ា ជួយដល់ម្តាយលោកផងដែរ៕

Add a Comment

Your email address will not be published. Required fields are marked *