មើលទៅផ្លែកបោះគេតែទង្វើរបស់គាត់ពេលចាក់វ៉ាក់សាំងរួច មិនសរសើរមិនបាន ដោយសារតែ…

ម៉ាឡេស៊ី៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានរូបភាពចំនួនប៉ុន្មានសន្លឹក បានបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបង្ហាញឲ្យឃើញបុរសវ័យចំណាស់ម្នាក់ ការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយគ្របថង់ផ្លាស្ទិកពីលើក្បាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃនោះ បុរសខាងលើ (មិនបញ្ចេញអត្តសញ្ញាណ) បានធ្វើដំណើរដោយឡានតាក់ស៊ី ទៅកាន់មជ្ឍមណ្ឌលចាក់វ៉ាក់សាំង Universiti Sains ដើម្បីទទួលការចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩។ ហើយនៅពេលគាត់ចុះពីលើឡានតាក់ស៊ី មានមនុស្សម្នាជាច្រើនសម្លឹងមើលទៅកាន់គាត់ ដោយសារតែគាត់មានវិធីសាស្ត្រការពារខ្លួនពេលចេញក្រៅ ដោយការពាក់ម៉ាស់ និងគ្របថង់ផ្លាស្ទិកពីលើក្បាលថែមទៀត ដែលនេះជាវិធីសាស្ត្រមួយកម្រនឹងបានឃើញណាស់។

យ៉ាងណាមិញ បើទោះជាមានគេមើលច្រើនយ៉ាងណាក៏ដោយ ក៏បុរសខាងលើមិនមានភាពអៀនឡើយ ហើយលុះពេលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ មុនពេលឡើងឡានតាក់ស៊ីត្រលប់ទៅវិញ គាត់ក៏បានដើរទៅកាន់លេខាធិការដ្ឋាន និងហុចប្រាក់មួយចំនួនធំ ដោយនិយាយថា៖

ក្រុមវេជ្ជបណ្ឌិតជួរមុខធ្វើការហត់នឿយខ្លាំងណាស់ សូមយកប្រាក់នេះទិញអាហារឲ្យពួកគេផង៕

Add a Comment

Your email address will not be published. Required fields are marked *