បណ្តោយអោយកូនមើលទូរស័ព្ទច្រើនពេកតាំងពីតូច រហូតជួបរឿងដូច្នេះ ឪពុកម្ដាយបានត្រឹមសោកស្ដាយ

ថ្មីៗនេះ គណនីហ្វេសប៊ុកមួយមានឈ្មោះ Morokot King បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះកូនប្រុសរបស់ខ្លួន ក្រោយពីឲ្យកូនមើលទូរស័ព្ទតាំងពីក្មេងខ្ចី រហូតកូនលែងស្ដាប់បង្គាប់ និយាយស្ដីពិបាកយល់ ដូចមនុស្សបាត់បង់សតិ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ទាំងក្តីឈឺចាប់ ព្រមទាំងទុកជាបទពិសោធន៍ សម្រាប់ឪពុកម្ដាយគ្រប់រូប កុំឲ្យកូនមើលទូរស័ព្ទដូចកូនប្រុសរបស់គាត់ថា៖ «ប្រសិនបើម៉ាក់អាចត្រលប់ ពេលវេលាថយក្រោយបាន ម៉ាក់មិនឲ្យកូនមើលទូរស័ព្ទ តាំងពីមិនទាន់ដឹងក្តីទេ។ម៉ាក់សោកស្តាយណាស់ ម៉ាក់ចង់ឃើញកូនជាក្មេងធម្មតាដូចគេដូចឯង ម៉ាក់ច្រណែន ម៉ាក់ច្រណែនគេដែលមានកូនប្រក្រតី ចេះស្ដាប់បង្គាប់ ចេះស្តាប់ហេតុផល មិនខឹងបោកប្រាស់ខ្ទេចខ្ទីអស់ក្នុងផ្ទះ។

តែពេលនេះវាហួសពេលហើយ កូនខ្ញុំជាកូនរបស់ YouTube និយាយអ្វី ធ្វើអ្វីតាមYouTube គាត់ស្រលាញ់ YouTube ជាងម៉ាក់ និងប៉ាទៀត ពេលនេះម៉ោងនេះ សូម្បីតែទឹកភ្នែកក៏ហូរលែងចេញដែរ មានតែបន្លប់សតិអារម្មណ៍ខ្លួនឯងថា កូនម៉ាក់គ្រាន់តែយឺតក្នុងការលូតលាស់ខ្លាំងប៉ុណ្ណោះ។តើមានអ្នកណាយល់អារម្មណ៍ ពេលឃើញកូនខ្លួនឯងគ្មានគេលេងជាមួយ ហើយទៅនិយាយលេងជាមួយគេ គេថាមិនដឹងនិយាយស្អី គេមិនយល់ ម៉ាក់ឈឺឆាប់ជាងគេយកដំបង មកវ៉ៃម៉ាក់ទៅទៀត ខ្ញុំសូមផ្តាំទៅម្តាយគ្រប់រូប សូមកុំឲ្យកូនអ្នកមើលទូរស័ព្ទតាំងពីតូចក្រូចឆ្មារ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាកុំយកតម្រាប់តាមខ្ញុំ ហើយជៀសវាងវិប្បដិសារី អស់មួយជីវិតដូចគ្រួសារខ្ញុំ»៕

Add a Comment

Your email address will not be published. Required fields are marked *