រុំភើបជំនួស! កូនទៅបួស ស្របពេលម្តាយឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ

បរទេស៖ កូនប្រុសម្នាក់ បានក្រាបសំពះលាម្ដាយទៅបួស ធ្វើឲ្យគ្រប់គ្នាស្រក់ទឹកភ្នែក ខណៈម្ដាយកំពុងតែទទួលការព្យាបាលជំងឺមហារីកដំណាក់កាលចុងក្រោយ នៅមន្ទីរពេទ្យមួយកន្លែង។ ការសម្រេចចិត្តភ្លាមៗបែបនេះ គឺដើម្បីសងគុណម្ដាយ ក្រែងបុណ្យកុសលជួយយឹតយោងបន្តជីវិតឲ្យម្ដាយរស់បានយូរតទៅទៀត។

កាលពីថ្មីៗកន្លងមកនេះ អ្នករាយការណ៍ព័ត៌មានម្នាក់បានផ្សាយថា នៅឯមន្ទីរពេទ្យណូនសូង ខេត្តនគររាជសីមា ប្រទេសថៃ មានបុរសម្នាក់ឈ្មោះបាទិផាន ធៀបក្លាង ឬហៅកាត់ថា អាន់ មានអាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះលេខទី៤ ភូមិទី៧ ឃុំម៉ាក់ខារ ស្រុកណូនសូង ខេត្តនខនរាជសីមា បានរៀបចំពិធីសុំខមាទោសម្ដាយដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីទៅបួសសងគុណក្រែងបុណ្យកុសលជួយឲ្យម្ដាយ ដែលមានជំងឺមហារីកបានធូរស្រាលឡើងវិញ។ ម្ដាយរបស់គាត់មានឈ្មោះ វិចិត្រា ធៀបក្លាង មានអាយុ ៤៩ឆ្នាំ បានកើតជំងឺមហារីកដំណាក់កាលចុងក្រោយ។ ហើយពេលនេះដែរ កូនរបស់គាត់ក៏បានឲ្យគាត់កោរសក់ឲ្យជាលើកចុងក្រោយ ដើម្បីទៅបួសគ្រប់គ្នាឃើញហើយទប់ទឹកភ្នែកមិនជាប់។

លោកពីន ធៀបក្លាង ដែលជាឪពុកបាននិយាយថា តាមពិតគាត់បានរៀបចំគម្រោងថា នឹងឲ្យកូនគាត់ទៅបួសនៅខែមករា ឆ្នាំក្រោយ តែអកុសលប្រពន្ធរបស់គាត់ក៏ធ្លា ក់ខ្លួនឈឺធ្ង ន់ តែម្ដងទៅហើយ ក៏មិនសល់ពេលវេលាច្រើនដែរទើបគាត់ និងសាច់ញាតិសម្រេចចិត្តឲ្យកូនប្រុសរបស់គាត់ទៅបួស ដោយហេតុតែខាងមន្ទីរពេទ្យប្រាប់ថា ប្រពន្ធរបស់គាត់មានជីវិតដល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រោះអាការៈធ្ង ន់ ធ្ង រខ្លាំងណាស់ ពន្យារពេលលែបានទៀតហើយ។

ក្រោយពេលបួសបានមួយថ្ងៃ ម្ដាយរបស់គាត់ក៏បានលាចាកលោកទៅ។ អ្នកសារព័ត៌មានក៏បានប្រាប់ទៀតថា ក្រោយពិធីបំបួសនាគ (បួស) រួចរាល់អ្នកស្រី វិចិត្រា ដែលជាម្ដាយក៏បានទទួលមរណភាពពិតប្រាកដមែន ហើយគ្រប់គ្នាក៏ជឿថាគាត់បានដឹងឮរឿងកូនប្រុសរបស់គាត់ទៅបួសហើយ ហើយបុណ្យកុសលនេះ នឹងជួយឲ្យគាត់ទៅកាន់សុគតិភពជាមិនខាន។រឿងរ៉ាវគួរឲ្យរំជួលចិត្តមួយនេះ ភ្ជាប់ជាមួយរូបភាពដ៏សែនក្ដុកក្ដួលផង បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែក និងបង្ហាញការចូលរួមរំលែកទុក្ខជាច្រើន ថែមទាំងកោតសរសើរចំពោះកូនប្រុសដែលមានចិត្តកតញ្ញូចំពោះអ្នកមានគុណ និងហ៊ានធ្វើអ្វីគ្រប់យ៉ាងឲ្យតែអាចជួយពួកគាត់ ទោះដឹងថាមិនអាចទៅរួចក៏ដោយ៕

Add a Comment

Your email address will not be published. Required fields are marked *