ប្រាប់ថាគាំងបេះដូងស្លា.ប់ក្នុងផ្ទះសំណាក់ តែដឹងអីដឹកស-ពយកទៅទម្លាក់ចោល រួចយកឡានទៅលក់ទៀត

នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខសញ្ញា ដែលសង្ស័យថា បានសំ- លា-ប់ ទៅលើប្រធានក្រុមតន្ត្រីសម័យ រួចយក ស-ពទៅប្លុងចោល ក្នុងទន្លេមួយនៅទីក្រុងតាខ្មៅខេត្តកណ្ដាល ពីជាង ១០ ថ្ងៃមុនរហូតមកដល់ពេលនេះសាកស-ពមិនទាន់រកឃើញឡើយ។លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿនស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ នៃស្នងការខេត្តបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោខូវ លីស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួល ពី ឯកឧមត្ត អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ក៏បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ ឃុន ឌីនឿន អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ជនសង្ស័យខាងលើនេះ បានមកស្នាក់នៅនិងបម្រើការងារនៅហាងសម្រស់កំពង់ឆ្នាំងក្នុង ក្រុងកំពង់ឆ្នាំង។

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថាកាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះចាន់ គៀន អាយុ ៥៦ ឆ្នាំមានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជាប្រធានក្រុមតន្ត្រីសម័យ បានបើករថយន្តផ្ទាល់ខ្លួន មួយគ្រឿង ម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.2626 មកហាងផឹកស៊ីយីហោសម្រស់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។លុះយប់ជ្រៅបន្តិច ឈ្មោះ ចាន់ គៀន ក៏បានទៅដេកផ្ទះសំណាក់ជាមួយជនសង្ស័យ ឈ្មោះឃុន ឌីនឿន នៅផ្ទះសំណាក់យីហោ វ័ន្តណាយ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប្រភពដដែលបានបន្តថាដោយ សម្រង់ចម្លើយរបស់ជនសង្ស័យខាងលើ ពេលដេកជាមួយគ្នា រហូតដល់ម៉ោងជាង ៤ ជិតភ្លឺ ឈានចូលថ្ងៃទី ២៨ ខែមិថុនា ឈ្មោះចាន់ គៀនបានគាំងបេះដូងស្លាប់តែម្ដង។

ក្រោយពេលឈ្មោះ ចាន់ គៀន ស្លា.ប់រូបគេ(ឃុន ឌីនឿន) មានការភ័យខ្លាច ក៏បានលើកស-ពបុរសឈ្មោះចាន់ គៀន ដាក់លើរថយន្ត ហើយក៏បើកឆ្ពោះទៅរាជធានីភ្នំពេញ ពេលទៅដល់ ផ្សារឧត្តុង ក៏បានឈប់និងចុះទិញការ៉ុងចំនួន ៥ និងខ្សែ សម្រាប់ចង រួចបើកតាមផ្លូវភ្នំព្រះរាជទ្រព្យ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ពេលដល់កន្លែងស្ងាត់ក៏បានយកការ៉ុង ច្រកស-ពជនរងគ្រោះ ពីក្បាលនិងពីចុងជើង រួចចងការុងផ្អោបគ្នា រួចរាល់ ទើបបន្តដំណើរទៅ ដល់ទីក្រុងភ្នំពេញ ហើយបានបើកឆ្លងឆ្ពោះ ទៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល។ លុះទៅដល់ស្ពានមួយឈ្មោះស្ពានព្រែកសំរោង នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល ឃើញឱកាសស្ងាត់ល្អ ក៏លើកស-ពទម្លាក់ចូលក្នុងទឹកទន្លេ នោះតែម្ដង រួចក៏បើករថយន្តត្រឡប់មកដេកផ្ទះសំណាក់នៅរាជធានីភ្នំពេញវិញ និងបានធ្វើសកម្មភាពដោះស្លាកលេខរថយន្តចេញ។

លុះព្រឹកឡើងក៏យករថយន្តទៅលក់ ដោយប្រាប់អ្នកទិញថាជារថយន្តអត់ពន្ធទើបយកពីប្រទេសវៀតណាម ដោយលក់បានក្នុងតម្លៃ ៥ ៧០០ ដុល្លារ រួចក៍គេចខ្លួនទៅសម្ងំដេក នៅផ្ទះសំណាក់មួយកន្លែង នៅក្នុងក្រុងភ្នំពេញ រហូតដល់សមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២១។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា អ្នកទិញរថយន្តពេលទិញរថយន្តបាន ក៏យកទៅគយដើម្បីបង់ពន្ធ ប៉ុន្តែត្រូវបានមន្រ្តីគយប្រាប់ថា ជារថយន្តមានពន្ធ មានម្ចាស់ត្រឹមត្រូវ ទើបអ្នកទិញភ្ញាក់ខ្លួនថា ទិញរថយន្តនេះមិនប្រក្រតី ក៍រាយការណ៍ប្រាប់សមត្ថកិច្ច ទើបឈានដល់ការស្រាវជ្រាវ និងចាប់ខ្លួនបានភ្លាមៗ។

ទោះបីចម្លើយសារភាពរបស់ជនសង្ស័យ ដែលមានភាពមិនច្បាស់លាស់យ៉ាងណាក្តី តែយោងតាមចម្លើយសារភាពនិង ផ្អែកតាមវត្ថុតាងសមត្ថកិច្ច សម្រេចចោទប្រកាន់ពីបទ(ឃា-តក-ម្ម)និង(លាក់បាំងវត្ថុតាង) ដោយបានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការនៅព្រឹកថ្ងៃទី ៩ ខែកក្កដានេះ ដើម្បីចាត់ការតាមនិតិវិធី៕

Add a Comment

Your email address will not be published. Required fields are marked *