សូមជ្រាប! រាជរដ្ឋាភិបាល ពិចារណាការចាក់វ៉ាក់សាំងកូវីដ ជូនពលរដ្ឋដូសទី ៣ និង អ្នកអាយុក្រោម ១៨ ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ បានបញ្ជាក់ឱ្យដឹងថា «រាជរដ្ឋាភិបាល នឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និង សម្រេចបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី ៣ និង ក្រោមអាយុ ១៨ ឆ្នាំ» ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នេះ ដើម្បីពិភាក្សា និង អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ២ និងបញ្ហាផ្សេងៗទៀត ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ Zoom ។

គួរឱ្យដឹងផងដែរថា កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១២ លានដូសរួចមកហើយ បើគិតមកទល់ដើមខែកក្កដា ឆ្នាំ ២០២១ នេះ ដែលក្នុងនោះមានវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន មានចំនួន ២.២ លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ចំនួន ៣២៤ ០០០ ដូស និង វ៉ាក់សាំងចំនួន ៩.៥ លានដូស ជាការបញ្ជាទិញរបស់កម្ពុជា ពីប្រទេសចិន ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *