អរគុណណាស់! កំពូលតារាសម្ដែង ឈិន ឡុង បរិច្ចាគ ៥ ម៉ឺនម៉ាស់ ដល់កម្ពុជាទប់ស្កាត់កូវីដ-១៩

លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា លោក Jackie Chan ហៅ ឈិន ឡុង ជាកំពូលតារាសម្ដែងភាពយន្តហុងកុងជួរមុខដ៏ល្បីល្បាញមួយរូប បានបរិច្ចាគម៉ាស់ចំនួន ៥ ម៉ឺនម៉ាស់ ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។

នៅក្នុងនោះផងដែរ ក៏ឃើញមានវត្តមានរបស់លោក Winston Wang តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើការប្រគល់ម៉ាសចំនួន ៥ ម៉ឺនម៉ាស់ ជូនលោក ហោ សេរីវឌ្ឍន៍ នៅក្នុងន័យយកទៅប្រើប្រាស់ និង ចាត់ចែងបន្តទៅកាន់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការជាចាំបាច់ ក្នុងកំលុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ៕

Add a Comment

Your email address will not be published. Required fields are marked *