ប្រធានក្រុមតន្ត្រីសម័យដែលបានបាត់ខ្លួនជាយូនោះ ឥឡូវសមត្ថកិច្ចបានបំបែករឿងក្តីបានហើយ គឺជាអំពើ…

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ករណីបុរសម្នាក់ ដែលជាប្រធានក្រុមតន្ត្រីសម័យ បានបាត់ខ្លួនជាង១០ថ្ងៃបានហើយ បន្ទាប់ពីបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ នៃការបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថាប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលជនរងគ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់ខ្លួនរហូតមក។

ក្រោយការបាត់ខ្លួនក្រុមគ្រួសារ និងសមាជិកក្រុមតន្ត្រីសម័យបានប្ដឹងនិងរាយការណ៍ ជូនសមត្ថកិច្ចដើម្បីឱ្យស្វះស្វែងជួយស្រាវជ្រាវរកជនរងគ្រោះ។ ក្រោមកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្ត តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានរកឃើញរថយន្តរបស់ជនរងគ្រោះ នៅរាជធានីភ្នំពេញ។

ប៉ុន្តែ ដោយសារតែក្នុងប្រតិបត្តិការ និងស្រាវជ្រាវសមត្ថកិច្ចមិនបានបង្ហាញនូវព័ត៌មាននេះនៅឡើយទេ ទើបតែនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ សមត្ថកិច្ចបានបំបែកសំណុំរឿង និងចាប់ខ្លួនជនដៃមកធ្វើការសាកសួរ និងកសាងសំណុំរឿង។ មិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ គឺកំពុងសាកសួរហើយចម្លើយរបស់ជនសង្ស័យ ក្នុងភាពមិនច្បាស់លាស់ទៅនឹងអង្គហេតុនៅឡើយ។

ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលប្រតិបត្តិការស្រាវជ្រាវសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាអ្នកទិញរថយន្តពីជនសង្ស័យ ដែលបានប្រាប់ថាជារថយន្តអត់ព័ន្ធទើបឈានដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានម្នាក់។ប្រភពដដែល បានបន្តថា ជនសង្ស័យរូបនោះ បានសារភាពថា ស- ពជនរងគ្រោះបានយកទៅទម្លា-ក់ចោលនៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះមូលហេតុ នៃអំពើឃា-តក-ម្មកើតឡើងដោយសារអ្វីសមត្ថកិច្ចនឹងបញ្ជាក់នៅថ្ងៃស្អែក៕

Add a Comment

Your email address will not be published. Required fields are marked *