សង្វែគណាស់! ឪពុកស្លា.ប់ដោយសារកូវីដ ឯម្តាយត្រូវបានសង្គ្រោះបន្ទាន់ ចំនែកកូនវិញទើបមានអាយុ២ឆ្នាំត្រូវបានធ្វើចត្តាឡីស័កទៀត

នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១នេះ ក្មេងតូចម្នាក់ ទើបតែមានអាយុ២ឆ្នាំ ត្រូវដេកធ្វើចត្តាឡីស័កតែម្នាក់ឯង យ៉ាងគួរឲ្យអាណិតបំផុត ខណៈដែល ឪពុកទើបតែស្លាប់តែសារជំងឺកូវីដ រីឯម្ដាយ ក៏បានឆ្លងជំងឺកូវីដ ហើយកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរថែមទៀត។ រឿងរ៉ាវមួយនេះ ធ្វើឲ្យមហាជនជាច្រើនមានក្តីរន្ធត់ចិត្ត អាណិតដល់គ្រួសារមួយនេះជាខ្លាំង បើទោះបីជាហេតុការណ៍មួយនេះមិនមែននៅស្រុកខ្មែរក្ដី។

បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ «អូន ឬទ្ធិ បោះដុំតម្លៃធូរ» បានសរសេររៀបរាប់ ទាំងក្ដីអាណិតថា៖ «សូមម៉ាក់ៗបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺនេះ ជាពិសេសស្រ្តីដែលមានផ្ទៃពោះ នាខណៈពេលនេះ។

អាណិតណាស់ ឪពុកស្លាប់ថ្ងៃនេះដោយសារកូវីដ រីឯម្តាយកើតកូវីដ ស្ថិតក្នុងសភាពធ្ងន់ធ្ងរទៀត ក្មេងប្រុសអាយុ ២ ឆ្នាំ ត្រូវដេកធ្វើចត្តាឡីស័កម្នាក់ឯងយ៉ាងកំសត់ បន្ទាប់ពីឪពុកកើតកូវីត១៩ ហើយស្លាប់ថ្ងៃនេះ រីឯម្តាយក៏កើតកូវីតសភាពធ្ងន់ធ្ងរ ដូរទៅមន្ទីរពេទ្យផ្សេង។

មិននឹកស្មានមានស្ថានភាពនេះកើតឡើងសោះ ខណៈនេះ អ្នកជំងឺជាច្រើននៅថៃ កំពុងដង្ហោយត្រូវការគ្រែដេកព្យាបាល អ្នកខ្លះត្រូវដេកស្លាប់នៅផ្ទះ ព្រោះគ្មានឡានពេទ្យមកយក មិននឹកស្មានថាពិភពលោក ដើរដល់ដំណាក់កាលនេះសោះ(នៅថៃ)»៕ប្រភពពីភូមិរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *