អត់ដើមទុនសោះក៏អាចធ្វើបានដែរ! លោកស្រី ទ្រីដាណា ប្រកាសរើស ៥០០០នាក់មករកស៊ីជាមួយ

លោកស្រី ទ្រី ដាណា គឺជាម្ចាស់ក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងជាច្រើនមុខ និងជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយសារមើលឃើញថាប្រជាជនជាច្រើនកំពុងជួបការលំបាក ដោយវិបត្តិកូវីដ១៩ លោកស្រី បានប្រកាសផ្ដល់ឱកាសដល់អ្នកដែលគ្មានការងារ ឬមុខរបរ ៥០០០នាក់ មករកស៊ី និងធ្វើការជាមួយក្រុមហ៊ុនលោកស្រី ដោយមិនចាំបាច់ចំណាយដើមទុនឡើយ។

លោកស្រី បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ៥០០០នាក់ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខំប្រឹងនឹងទទួលបានអនាគតល្អជាក់ជាមិនខាន។ លោកស្រីបានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួច នឹងមានការបង្ហាត់បង្រៀន ផ្ដល់មុខរបរ ហើយប្រាក់ចំណូលអាចទទួលបានជាសប្ដាហ៍ ឬខែ ទៅតាមអ្នកដែលខំប្រឹង។ ចំណែកការចុះឈ្មោះ អាចទាក់ទងដេប៉ូ តំណាងចែកចាយនៃផលិតផល NNP ឬអាចទាក់ទងតាមទូរសព្ទលេខ 016 59 11 18/088 2000 522/096 777 83 66 រៀងរាល់ម៉ោងធ្វើការ។

លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់បែបនេះថា៖ “មកដល់ហើយ សម្រាប់បងប្អូនដែលមិនមានការងារ នាងខ្ញុំនឹងផ្ដល់ឱកាសការងារយ៉ាងពិសេសពិសេសសម្រាប់ ៥០០០នាក់ដំបូង ក្នុងការរកស៊ីជាមួយនាងខ្ញុំ ដោយមិនប្រើដើមទុនសោះសម្រាប់បងប្អូនដែលខ្វះខាតជីវភាពខ្លាំង ត្រូវការរៀនរកស៊ី និងទទួលបានចំណេះដឹងផ្នែករកស៊ី។

នៅក្នុងនោះផងដែរ មានការបង្វឹកបង្រៀនបន្ថែមពីក្រុមការងារ និងតំណាងចែកចាយរបស់ខ្ញុំផ្ទាល់ ដោយទទួលបានការងារពិសេស ហើយអាចបើកប្រាក់ប្រចាំខែក៏បាន ឬប្រចាំសប្តាហ៍ក៏បាន។ អ្នកណាខំ អ្នកនោះទទួលបានឱកាសការងារ និងប្រាក់ចំណូល។ របៀបក្នុងការចុះឈ្មោះ សូមទាក់ទងទៅកាន់តំណាងចែកចាយគ្រប់កន្លែងនិងក្រុមហ៊ុនផ្ទាល់ក៏បាន។ 016 59 11 18/088 2000 522/096 777 83 66 បើទាក់ទងក្រុមហ៊ុន (ម៉ោងធ្វើការ 7,30ដល់5,30)ខលខុសនិងមិនមានអ្នកទទួលទេ៕”

Add a Comment

Your email address will not be published. Required fields are marked *