ឪពុកម្តាយដែលមានចង្ក្រានប្រើអ៊ុសឬធ្យូងកុំប្រហេះអោយសោះ! ក្មេងស្រីអាយុ១០ខែម្នាក់ ទៅទាញ់ទឹកក្តៅពីលើចង្ក្រានធ្លាក់រលាកយ៉ាងធ្ង.ន់.ធ្ង.រ បណ្តាលអោយ…

ក្មេងស្រីអាយុទើបតែបាន១០ខែម្នាក់ បានស្លាប់ចោលឪពុកម្ដាយទាំងក្ដីសោកស្ដាយបំផុត ព្រោះតែឧបទ្ទវហេតុ រលា. កទឹកក្ដៅ។ ហេតុការណ៍ដ៏គួរឲ្យសង្វេ. គនេះ បានកើតឡើង នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃព្រហស្បតិ៍ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២១នេះ ស្ថតិនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្មេងដែលស្លា.ប់ មានឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ។ ឪពុក ឈ្មោះ ហូ ប៊ុនធឿន អាយុ ៤២ ឆ្នាំ និង ម្ដាយឈ្មោះ មន ស្រីណែត អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗនេះ បណ្ដាលមកពី ម្ដាយរបស់ក្មេងបានដាំទឹកនឹងឆ្នាំង ពេលដាំពុះហើយ ក៏បានចា. ក់ចូលកំសៀវ រួចម្តាយយកឆ្នាំងដាំទឹកនោះទៅទុក ភ្លេចមើលកូន ស្រាប់តែកូនទៅទាញកំសៀវនោះលេង បណ្ដាលឲ្យទឹកស្រោចរលា. កកូនស្លាប់តែម្តង៕

Add a Comment

Your email address will not be published. Required fields are marked *