ចូលរួមរុំទុក្ខ! កាលពីម្សិលមិញនេះ ជីដូនពិធីការិនី មាន ពេជ្ររីតា បានទទួលមរណភាពហើយ

រាជធានីភ្នំពេញ៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ រឿងរ៉ាវក្តីក្តាំងរវាង ពិធីការិណីរូបស្រស់ ប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV កញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ កំពុងតែត្រូវបានស្ថិតក្រោមការដោះស្រាយដោយតុលាការ។ យ៉ាងណា រឿងរ៉ាវប្តឹងផ្តល់គ្នានៅមិនទាន់ចប់នៅឡើយទេ ដោយតុលាការ មិនទាន់ធ្វើសម្រេចថាតើអ្នកខុសអ្នកត្រូវនៅឡើយ។

ដោយឡែក តាមលេចលឺព័ត៌មាន កញ្ញារូបស្រស់ មាន ពេជ្ររីតា អតីតបេក្ខនារីកម្មវិធី Miss Grand Cambodia បានជួបទុក្ខជាទម្ងន់ ដោយជីដូនរបស់កញ្ញា បានទទួលមរណភាពកាលពីម្សិលមិញនេះ។ នេះបើតាមប្រភពព័ត៌មានពីសាច់ញាតិស្និទ្ធរបស់ មាន ពេជ្ររីតា។

តែយ៉ាងណា គេពុំទាន់ដឹងថាតើ លោកយាយរបស់កញ្ញា មាន ពេជ្ររីតា ទទួលមរណភាពដោយសារមូលហេតុបណ្តាលមកពីអ្វីនៅឡើយទេ៕

Add a Comment

Your email address will not be published. Required fields are marked *