ក្រោយពីមានផ្យុះភ្លៀងយ៉ាងខ្លាំងរួចមក ទីបំផុតលោកគ្រូ ផល្លាជាសះស្បើយហើយ ប៉ុន្តែនៅធ្វើរឿងមួយនេះសិន

នៅរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ តាមរយៈគណនីរបស់លោក ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌ (គយក) បានប្រកាសឱ្យបានដឹងថា រូបលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរហើយ ក្រោយពីទទួលការសង្រ្គោះបន្ទាន់ និង ទទួលបានការព្យាបាល នៅមណ្ឌលព្យាបាល ព្រីមមៀរ-សែនសុខ ២ ។

ក្នុងនោះ ប្រធានមូលនិធិសប្បុរសធម៌រូបនេះ បានបញ្ជាក់បន្ថែមឱ្យដឹងថា ទោះបីជារូបលោកបានជាពីមេរោគកូវីដ-១៩ នេះពិតមែន តែលោកនឹងត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយរយៈទៀត ដោយសារតែមានការប៉ះពាល់សួត ហើយនឹងមេរោគក្នុងថ្លើមរបស់លោក ពីជំងឺកូវីដ-១៩ នេះ ដែលធ្វើលោកមានអាការនៅហត់ និង ធីងធោងនៅឡើយ ។

គួរឱ្យដឹងផងដែរថា កន្លងមក លោក ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌ (គយក) បានប្រកាសឱ្យដឹងថា រូបលោកបានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខណៈរូបលោកផ្ទាល់ធ្វើតេស្ដជាលើកទី ៤ ។ អ្វីដែលរឹតតែស្រណោះខ្លាំងបំផុតនោះ បើទោះបីជាស្ថិតក្នុងស្ថានភាពជំងឹកូវីដ-១៩ កំពុងតែវាយលុករូបលោកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏លោកធ្លាប់បាននៅតែដង្ហើយស្នើសុំឱ្យមហាជន និង បណ្ដាមិត្តភក្ដិជួយដល់ក្មេងៗជាច្រើននាក់ នៅមណ្ឌលកុមារកំព្រាមួយកន្លែង ដែលត្រូវជាប់ធ្វើចត្តាឡីស័ក នៅជាយរាជធានីភ្នំពេញផងដែរ ៕

Add a Comment

Your email address will not be published. Required fields are marked *