ថ្ងៃនេះស្ថានភាពកូវីដ-១៩ មានអ្នកឆ្លងថ្មីជិត ១០០០ នាក់ ជាសះស្បើយ ១០៤៦ នាក់ និងស្លា.ប់ ២៧ នាក់

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសផ្តល់ព័ត៌មានឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥៤ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៣៦ នាក់ ។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩ បានស្លាប់ចំនួន ២៧ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១០៤៦ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៥៨០៥៧ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៥០០២០ នាក់
– អ្នកស្លា.ប់មានចំនួនសរុប ៨២៥ នាក់ ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *