ចម្លែកម្លេះ! ស្ត្រីម្នាក់ពិការភ្នែកជិត ១០ ឆ្នាំ បន្ទាប់ពីបានចាក់វ៉ាក់សាំង បែរអាចមើលឃើញវិញ ត្រេកអរខ្លាំងណាស់

ស្ត្រីចំណាស់ពិការភ្នែកអាយុ ៧៥ ឆ្នាំម្នាក់ មកពីរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានអះអាងថាខ្លួនត្រលប់មកមើលឃើញវិញបានខ្លះៗ បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩។

ស្រ្តីខាងលើនេះ បានឱ្យដឹងថា ខ្លួនបានបាត់បង់ការមើលឃើញជាង ៩ ឆ្នាំមកហើយ ដោយសារតែភ្នែកឡើងបាយទាំងសងខាង ហើយនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដលើកទីមួយរួចរាល់ នាងក៏បានមើលឃើញឡើងវិញបានជាង ៣០ ទៅ ៤០ ភាគរយឯណោះ។

យ៉ាងណាមិញ នេះមិនមែនជាករណីប្លែកៗទីមួយបន្ទាប់ពីការទទួលវ៉ាក់សាំងនោះទេ ដោយថ្មីៗនេះ ក៏មានបុរសម្នាក់បានចេញមុខអះអាងនូវរឿងមិនគួរឱ្យនឹកស្មានដូចគ្នាផងដែរ គឺបុរសនោះបានឱ្យដឹងថា គាត់មានកម្លាំងមេដែកម៉្យាងនៅក្នុងខ្លួនយ៉ាងចម្លែកក្រោយពីចាក់វ៉ាក់សាំងកូវីដគ្រប់ដូស ហើយករណីនេះ ក៏ដូចគ្នាទៅនឹងករណីរបស់គ្រួសារមួយទៀតដែលបានអះអាងថា មានកម្លាំងមេដែកនេះដូចគ្នា ក្រោយចាក់វ៉ាក់សាំង៕

Add a Comment

Your email address will not be published. Required fields are marked *