កំពុងពេញស្រលាញ់! កូនឃើញប៉ារយ៉ែឡានខំរត់មក ចំនែងឪពុកថយឡានដោយមិនបានឃើញកូននៅពីក្រោយ ស្រាបតែជួបរឿងអកុសល្យ

កាលពីពេលថ្មីៗនេះ ក្មេងប្រុសអាយុជាង ២ឆ្នាំ កំពុងតែពេញស្រលាញ់ម្នាក់ បានព្រាត់ឆ្ងាយពីគ្រួសារទៅគ្មានថ្ងៃវិលត្រឡប់ ធ្វើឲ្យឪពុកម្ដាយ ព្រមទាំងសាច់ញាតិយំសោក ស្ដាយស្រណោះជាខ្លាំង មូលហេតុបណ្ដាលមកការធ្វេសប្រហែសតែបន្តិចរបស់ឪពុកក្មេងរងគ្រោះផ្ទាល់តែម្តង។

តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Sophea Soeung បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយថា៖ «អាណិតណាស់ កូនកំពុងពេញស្រលាញ់ បែរជាជួបរឿងបែបនេះ ប៉ាថយឡានកិ. នកូននៅក្រោយឡាន សូមប៉ាម៉ាក់ដែលមានឡានកុំប្រហែល»។

ក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ទៀត មានឈ្មោះ Srey Voeun Horn ក៏បានបញ្ជាក់ពីហេតុការណ៍នោះផងដែរថា ឪពុកក្មេងប្រុសជាមនុស្សស្រលាញ់កូនខ្លាំងណាស់ ហើយតែងតែប្រុងប្រយ័ត្នមើលឆ្វេងមើលស្ដាំជានិច្ច តែចៃដន្យអី នៅថ្ងៃកើតហេតុនោះ គាត់ឃើញកូននៅលើជណ្ដើរ តែពេលជួសជុលហើយរយ៉ែឡាន បែរកូនរត់មកពីក្រោយឡាន ហើយកិ. នស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍នេះ កើតឡើងនៅភូមិព្រៃត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ ហើយរឿងរ៉ាវមួយនេះ ជាបទពិសោធន៍ដល់ឪពុកម្ដាយគ្រប់រូប សូមប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះរឿងហេតុមួយនេះតែងកើតមានជាហូរហែរ តែកាលណាកើតមានហើយ បានត្រឹមមានវិប្បដិសារីតែប៉ុណ្ណោះ។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផ្សេងទៀតបានបញ្ចេញមតិថា៖ មិនចង់បន្ទោសទេ តែពេលដែលប៉ាចេញដំណើរ គួរណាមានអ្នកណាម្នាក់ មកចាប់កូនដើម្បីឲ្យប្រាកដថា កូនមានអ្នកមើលហើយ ព្រោះពេលដែលបញ្ឆេះ កូនតូចតែងកញ្ជ្រោលរត់មកក្បែរឡានចង់ជិះដែរ។ គ្រប់ពេលដែលប្តីខ្ញុំចេញឡាន គឺគាត់ស្រែកហៅខ្ញុំឲ្យមកចាប់កូនហើយ ដើម្បីជៀសវាងជួបរឿងបែបនេះ៕

Add a Comment

Your email address will not be published. Required fields are marked *