ក្រោយការរុញចោលមិនពេញចិត្តពីមហាជននៅការចរចាររបស់ខ្មែរនឹងប្រទេសថៃនៅជុំវិញបញ្ហាប្រទេសថៃលួចចម្លងធ្វេីប្រាសាទអង្គរស្រាប់តែពេលនេះក្រសួងវប្បធម៌បានបញ្ជាក់សារជាថ្មីដោយបែបនេះថា…!

ក្រោយប្រជាជនកម្ពុជាមានការផ្ទុះប្រតិកម្មខ្លាំង ករណីប្រទេសថៃបានសង់ប្រាសាទមួយ ស្រដៀងទៅនឹងស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទអង្គររបស់កម្ពុជា និងទាមទារឱ្យខាងក្រសួងមានសមត្ថកិច្ចធ្វើចំណាតើការលើបញ្ហានេះ នៅពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើសេចក្ដីប្រកាសព័ត៌មានជាផ្លូវការហើយ។

តាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

បន្ថែមលើពីនេះទៀត តាមសេចក្ដីប្រកាសដដែលនេះក្រសួងបញ្ជាក់ថា តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

បន្ទាប់ពីក្រសួងបានចេញសេចក្ដីប្រកាសនេះ មហាជនជាច្រើនហាក់បង្ហាញការខកចិត្តជាខ្លាំង ដោយប្រជាជនកម្ពុជាអះអាងថា សំណង់ប្រាសាទដែលថៃកំពុងសាងសង់នោះ ពិតជាដូចនឹងប្រាសាទអង្គរមែន តែចុងក្រោយលទ្ធផលបែរជាគ្មានចំណាត់ការណាមួយសោះ ដោយសារផ្អែកលើការបំភ្លឺរបស់ថៃ។ ជុំវិញករណីមហាជនសម្ដែងក្ដីមិនពេញចិត្តនេះ Sabay បានធ្វើការទំនាក់ទំនងទៅកាន់ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបំភ្លឺជុំវិញមតិមហាជន។

តាមចម្លើយដែល Sabay ទទួលបានតាមប្រព័ន្ធទូរស័ព្ទនារសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នេះ អ្នកនាំក្រសួងវប្បធម៌ បានលើកឡើងថា ក្រសួងបានធ្វើការរួចរាល់ហើយទៅលើរឿងនេះ និងបានឱ្យអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ចុះទៅពិនិត្យដោយផ្ទាល់។ ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ថា បានបន្ថែមទៀតថា ក្នុងនោះដែរខាងភាគីថៃក៏បានធ្វើលិខិតធានាអះអាងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ថាពួកគេពិតជាមិនបានលួចចម្លងតាមប្រាសាទអង្គរវត្តនោះទេ។

អ្នកនាំពាក្យខាងលើដដែលថ្លែងថា ក្រសួងធ្វើការនៅក្នុងរឿងនេះ ក្នុងក្របខណ្ឌបែបចាស់ទុំ មិនមែនធ្វើទៅតាមអារម្មណ៍ចេះតែនឹកឃើញ ចេះតែខឹងនោះទេ ណាមួយដោយសារបញ្ហាកូវីដ ប្រសិនបើចុះទៅផ្ទាល់អាចនឹងបញ្ហាឆ្លងរាលដាលវីរុសនេះ។ ចំពោះមតិរិះគន់ គឺលោកថា សូមឱ្យមហាជនត្រិះរិះពិចារណាដោយខ្លួនឯងចុះ នូវអ្វីដែលក្រសួងបានធ្វើហើយនេះ៕ប្រភពៈ Sabay News

Add a Comment

Your email address will not be published. Required fields are marked *