ទៅលេងសមុទ្រជាមួយគ្រួសារ ដល់ពេលត្រឡប់មកផ្ទះវិញភ្លេចកូនស្រីអាយុ៧ឆ្នាំ នាងអង្គុយយំលើឆ្នេរម្នាក់ឯង

បរទេស៖ ស្ត្រីជាម្ដាយម្នាក់បានភ្លេចកូនស្រីអាយុ ៧ឆ្នាំរបស់ខ្លួននៅឆ្នេរសមុទ្រ Bang Saen ក្នុងខេត្តឈុនបុរី ប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈខ្លួនត្រឡប់មកដល់ទីក្រុងបាងកក ជិតដល់ផ្ទះទៅហើយ។ នៅពេលបាត់ខ្លួននាងពាក់កណ្តាលយប់នៅលើឆ្នេរបែបនេះ ឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង។ស្ត្រីជាម្តាយខាងលើបញ្ជាក់ថា គាត់យល់ច្រឡំ ហើយជឿថាកូនស្រីបានទៅផ្ទះជាមួយជីដូននាងហើយ។ មិនយូរប៉ុន្មាន អ្នកម្តាយរូបនេះបានបើករថយន្តទៅឆ្នេរវិញ។ នៅយប់ថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២១ អ្នកទេសចរផ្សេងទៀតនៅឆ្នេរ បានប្រទះឃើញក្មេងស្រីរងគ្រោះ កំពុងអង្គុយយំនៅលើឆ្នេរខ្សាច់។

ក្មេងស្រីនេះបានប្រាប់អ្នកនៅទីនោះថា នាងរកម្តាយមិនឃើញទេ។ ក្រោយមក ពួកគេនិយាយគ្នាស្ដាប់មិនយល់ពីក្មេងស្រីនោះទេ ព្រោះនៅពេលនោះនាងភ័យខ្លាចខ្លាំងពេក។ បន្ទាប់មកទៀត ទើបក្មេងស្រីរូបនេះបានបញ្ជាក់ថា នាងបាននៅវិស្សមកាលជាមួយម្ដាយគេ ហើយវង្វេងបាត់គ្នា។ ប៉ូលីសក្នុងតំបន់ ក្រុមជួយសង្គ្រោះ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតនៅឆ្នេរ Bang Saen ទាំងអស់បានព្យាយាមជួយរកម្តាយនាង។

អាជ្ញាធរក៏បានបង្ហោះរូបនាងលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកឪពុកម្ដាយ។ គ្រប់គ្នាបានព្យាយាមធ្វើឱ្យកុមារស្ងប់ចិត្ត ដោយប្រើវិធីទទួលនាង និងនាំនាងទៅហែលទឹកលេង ពេលពួកគេកំពុងស្វែងរកឪពុកម្តាយ។ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ប៉ុស្តិ៍នគរបាល San Suk ទទួលបានលេខទំនាក់ទំនងពីលោកយាយក្មេងស្រី ហើយគាត់កំពុងបើករថយន្តពីទីក្រុងបាងកក ដើម្បីទៅយកចៅស្រី។

នៅទីបំផុត ទាំងម្ដាយក្មេងស្រី និងជីដូនបានមកដល់ឆ្នេរវិញ ទើបធ្វើឲ្យមនុស្សគ្រប់គ្នានៅលើឆ្នេរធូរចិត្ត។ ជីដូនដដែលបានបញ្ជាក់ថា ក្រុមគ្រួសារបានសម្រេចចិត្តទៅលេងឆ្នេរសមុទ្រ ដោយមានរថយន្តចំនួន ២គ្រឿង។ ម្តាយឪពុក និងក្មេងស្រីនៅក្នុងរថយន្តតែមួយ ហើយជីដូនបើកបរឡានដាច់ដោយឡែកមួយទៀត។

នៅតាមផ្លូវទៅឆ្នេរ ពួកគេបានឈប់នៅវត្តមួយ ហើយក្មេងស្រីបានផ្លាស់ទៅជិះរថយន្តជាមួយជីដូនគេវិញ។ ពួកគេបានមកដល់ឆ្នេរ ហើយលេងទឹក ហូបអី រីករាយជាមួយគ្នា។ នៅពេលយប់ ពួកគេបានត្រៀមបើកឡានត្រឡប់ទៅទីក្រុងបាងកក ហើយទាំងអស់គ្នាគិតថា ក្មេងស្រីនោះស្ថិតនៅក្នុងឡានផ្សេង។ ពេលពួកគេកំពុងបើកបរទៅផ្ទះ មានគេទូរស័ព្ទមកហើយប្រាប់ថា ក្មេងស្រីនោះកំពុងយំនៅលើឆ្នេរ ទើបខ្លួនទាក់ទងទៅសមត្ថកិច្ច ដើម្បីទៅយកក្មេងស្រីវិញ៕ប្រភពពីភូមិរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *