ចាំមេីលប្រទេសថៃនិយាយមុិចទៀតបេីតារាបាល់ទាត់ដ៏ល្បីជុំវិញពិភពលោកអះអាងយ៉ាងច្បាស់បែបនេះហេីយនឹងបញ្ជាកថា…! (មានឯកសារ)

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ ដឹងថា កំពូលកីឡាករ បាល់ទាត់ ពិភពលោក David Beckham និង Van Nistelrooy ធ្លាប់មកទស្សនា ប្រាសាទអង្គរវត្ត ក្នុងទឹកដីរបស់ប្រទេសកម្ពុជា ដ៏ស្រស់បំព្រងយើង។

ពេលនោះ កំពូលកីឡាបាល់ទាត់ Ruud Van Nistelrooy ធ្លាប់បានមកទស្សនា ប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៨ (Apr 6, 2018) ពេលនោះគាត់បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្តាញសង្គម Twitter របស់លោក រួចសរសេរថា“Angkor Wat.. Rightly so on the @UNESCO world heritage list. Amazing place to go visit in Siem Reap Cambodia.”។

ប្រែថា “ប្រាសាទអង្គរវត្ត ពិតជាបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក , ជាទីកន្លែងដ៏អស្ចារ្យដែលត្រូវទៅលេង ក្នុងទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា”។ចំណែកឯ កំពូលកីឡាបាល់ទាត់ David Beckham បានមកទស្សនា ប្រាសាទអង្គរវត្ត កាលពី ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៥ (Jun 1, 2015) ពេលនោះលោកបានទំលាយពាក្យទំាងនេះចេញមកក្នុងបណ្តាញសង្គម Instagram ថា“Amazing day in Cambodia visiting the Angkor Wat temple …. One of the most beautiful places in the world …….”។

ប្រែថា “ថ្ងៃដែលអស្ចារ្យសម្រាប់ខ្ញុំ ពេលបានមកទស្សនាប្រាសាទអង្គវត្ត, ជាទីកន្លែងដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមកន្លែងផ្សេងទៀត នៅក្នុងពិភពលោក”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Add a Comment

Your email address will not be published. Required fields are marked *