នេះជារូបភាពកម្របានឃើញណាស់! នេះជារូបថតដំបូងបង្អស់ របស់ប្រាសាទអង្គរវត្តខ្មែរ ថតតាំងពី ១៥៥ ឆ្នាំមុន

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញសកលលោក ដែលបុព្វបុរសបានកសាងឡើង ជាកេរដំណែលដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ វត្តមានរបស់ប្រាសាទអង្គរវត្ត នៅលើដែនដីសុវណ្ណភូមិកម្ពុជា បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មានទាំង សិល្បករ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់មកទស្សនា និង សិក្សាស្វែងយល់ពី រចនា បថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទដ៏ស្កឹមស្កៃត្រដឹមត្រដែតមួយនេះ ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលសម័យអតីតកាលវិញ កាលពីជំនាន់ គ.ស ១៨៦៦ នៅកម្ពុជា រូបថតរបស់ប្រាសាទអង្គរវត្ត គឺទើបតែថត និងផ្ដិតឡើង ជាលើកដំបូងប៉ុណ្ណោះ ក្រោមថ្វីដៃជាងថតរូបអាជីព ជនជាតិបារាំងមួយរូប ដែលមានឈ្មោះថា អាមីល ជីសែល ( Emile Gsell ) ។

បើគិតមកទល់នឹងបច្ចុប្បន្ននេះ រូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្តខ្មែរនេះ មានអាយុកាលប្រមាណជា ១៥៥ ឆ្នាំហើយ ដោយរាប់តាំងពី គ.ស ១៨៦៦ មក ។ ដោយឡែកនៅមុនពេលដែលមានរូបថតជាលើកដំបូងនេះឡើង ពោលគឺមុនឆ្នាំ ១៨៦៦ នៃគ្រិស្តសករាជ កម្ពុជា មានត្រឹមរូបគំនូរអង្គរវត្ត ដែលគូរព្រាងដោយដៃតែប៉ុណ្ណោះ ៕

Add a Comment

Your email address will not be published. Required fields are marked *