បន្ទាប់ពីមានករណីផ្ទុះឆេះកក្រើកផ្ទួនៗពេក នាយករដ្ឋមន្ត្រីថៃ គ្រោងចង់ធ្វើបុណ្យធំលើករាសីកាត់គ្រោះឱ្យប្រទេស

ថ្មីៗនេះ ប្រទេសថៃបានទទួលរងការខូចខាតជាបន្តបន្ទាប់ បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យផ្ទុះឆេះរោងចក្រពីរកន្លែងផ្សេងៗ ដោយមួយកន្លែងស្ថិតនៅខេត្តសមុទ្រប្រាកាន គឺផ្ទុះឆេះរោងចក្រប្លាស្ទិក និង មួយទៀតនៅកណ្តាលក្រុងបាងកក គឺផ្ទុះឆេះរោងចក្រផលិតជែល ហើយហេតុការណ៍ទាំងពីរនេះ បានធ្វើឱ្យប្រជាជនថៃមិនតិចទេ ទទួលរងផលប៉ះពាល់ ។

ដោយឡែក បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យផ្ទុះឆេះរោងចក្រយ៉ាងសន្ធោសន្ធៅផ្ទួនៗគ្នាពេក យោងតាមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី គឺលោក Anucha Burapachaisri បានឱ្យដឹងកាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះថា លោកនាយករដ្ឋមន្រ្តី Prayut Chanocha បានបំផុសគំនិតឡើងថានឹងត្រៀមធ្វើបុណ្យលើករាសីឱ្យប្រទេស ដើម្បីដេញភាពចង្រៃកើតឡើងនៅប៉ុន្មានថ្ងៃនេះ ចេញឱ្យអស់ ។

យ៉ាងណាមិញ បើតាមសម្តីរបស់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីដដែល បានបន្ថែមពីលើទៀតថា ប្រសិនបើគម្រោងធ្វើពិធីបុណ្យលើករាសីនោះ ទទួលបានការយល់ស្របឱ្យធ្វើក្នុងថ្ងៃខាងមុខណាមួយពិតមែន ការរៀបចំគឺនឹងត្រូវទៅតាមប្រព័ន្ធអនឡាញតែមួយប៉ុណ្ណោះ ដោយមិនអាចឱ្យប្រជាជនទូទៅមកចូលរួមបានទេ ព្រោះដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ៕

Add a Comment

Your email address will not be published. Required fields are marked *