ចូរប្រុងប្រយ័ត្នម៉ាក់ៗទាំងអស់គ្នា! កូនទើបមានអាយុ ៤ខែកន្លះមឹមដោះគោឈ្លក់ចូលបំពង់ខ្យល់ បណ្តាលអោយមានរឿងនឹកស្មានមិនដល់

កុមារទើបអាយុ៤ខែកន្លះម្នាក់ កំពុងតែពេញស្រលាញ់ បែរជាត្រូវព្រាត់ឪពុកម្ដាយ សាច់ញាតិ បងប្អូនជារៀងរហូតត្រឹមរយៈពេលដ៏ខ្លី ធ្វើឲ្យគ្រប់គ្នាទទួលយកស្ទើរតែពុំបាន ព្រោះតែការស្លា.ប់ភ្លាមៗពេក ហើយមូលហេតុហាក់នៅស្រពិចស្រពិលនៅឡើយ ទោះយកទៅពិនិត្យនៅមន្ទីរពេទ្យក្ដី។

តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ Phea Ry ដែលត្រូវជាពូ កុមារខាងលើក៏បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយថា៖ «គ្មានថ្ងៃបានជួបមុខក្មួយទៀតឡើយ សង្ឃឹមថាជាតិក្រោយ កុំឱ្យដូចជាតិនេះណាក្មួយសម្លាញ់ចិត្តពូ។

កើតជាតិក្រោយ កុំឱ្យដូចជាតិនេះទៀតណាក្មួយស្រី ពូសោកស្ដាយខ្លាំងបំផុត ព្រោះមនុស្សជាទីស្រលាញ់របស់ពូ បានទៅឆ្ងាយហើយបានត្រឹមតែសោកស្ដាយ និងមើលរូបថតក្មួយ ស្រក់ទឹកភ្នែក ពូសង្ឃឹមថា ជាតិក្រោយក្មួយអាចនឹងចាប់ជាតិមកក្នុងគ្រួសារពូវិញ ក្មួយស្រីសម្លាញ់ចិត្តរបស់ពូ»។

បើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកដដែលនេះបានបញ្ជាក់ថា ការស្លាប់នេះបណ្ដាលមកពីមឹមទឹកដោះគោស្លាក់ចូលបំពង់ខ្យល់ ខណៈក្មេងដ៏ថ្លោសនេះពុំមានជំងឺជាប់ខ្លួន ឬពុំធ្លាប់ឈឺធ្ងន់ម្ដងណាឡើយ៕

Add a Comment

Your email address will not be published. Required fields are marked *