ធ្លាយដល់ផ្សារធំថ្មីហើយបងប្អូនសូមប្រុងប្រយ័ត្ន! រកឃើញអ្នកលក់ខោអាវ កើតកូវីដ-១៩ អ្នកពាក់ព័ន្ធសូមទៅយកសំណាក

អនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានស្ដីអំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ គឺជាអ្នកលក់ខោអាវនៅតូបលេខ I1 238 – I1-239 ក្នុងផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក ខណៈអ្នកជំងឺរូបនេះតែងតែទៅទិញម្ហូប ក្នុងផ្សារមួយនេះផងដែរ ។

ជុំវិញរឿងនេះ ខាងអនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ ក៏ដូចជាមានទំនាក់ទំនងជាមួយអ្នកលក់ខោអាវតូបខាងលើនេះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬ បានទៅទីកន្លែងខាងលើ ៕

Add a Comment

Your email address will not be published. Required fields are marked *