រំភើបជំនួស! បុរសពិការជើង អាយុ ៦៥ ឆ្នាំ ជាអ្នកចាក់វ៉ាក់សាំងទី ៤ លាន ទទួលអំណោយពីសម្ដេច

នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឱ្យបានដឹងថា នៅក្នុងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះកម្ពុជាចាក់វ៉ាក់សាំងបានជាង ៤ លាននាក់ហើយ ក្នុងចំណោមមនុស្ស ១០ លាននាក់ ដែលត្រូវចាក់ ក្នុងនោះក្រុមការងារបានរកឃើញអ្នកដែលទទួលដូសទី ៤ លានហើយ គឺបានទៅលើបុរសម្នាក់ រស់នៅខេត្តកោះកុង ។

បុគ្គលដែលបានចាក់វ៉ាក់សាំងទី ៤ លាននេះ មានឈ្មោះ សូ សយ អាយុ ៦៥ ឆ្នាំ ជាអតីតយុទ្ធជនពិការជើងឆ្វេង ដែលសព្វថ្ងៃរស់នៅ ភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។ ក្នុងនោះសម្ដេចបានចូលរួមអបអរសាទរ និង ជួយឧបត្ថម្ភនូវថវិកាចំនួន ១០ លានរៀល និង សម្ភារផ្សេងទៀតដូចមនុស្សទី ១ លាន ទី ២ លាន និងទី ៣ លានផងដែរ ។

ជាក់ស្ដែង លោកជំទាវ ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល នឹងនាំសម្ភារ ថវិកា ទៅជូនលោកអ៊ុំ សូ សយ និង ក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ។ បន្ថែមលើសពិនេះ សម្ដេចបានសូមអរគុណ និង កោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាឥតរួញរា ៕ប្រភពពី Popular Magazine

Add a Comment

Your email address will not be published. Required fields are marked *