សូមអរគុណចំពោះការលះបង់! អស់កម្លាំងពេក គ្រូពេទ្យម្នាក់ក្រាបខ្លួនសម្រាកនៅលើតុ ហាលខ្យល់ហាលភ្លៀង គួរឱ្យអាណិត

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ និង កើតមានចិត្តអាណិតអាសូរទៅលើលោកគ្រូពេទ្យមួយរូប ដែលក្រោយពីបំពេញបេសកកម្ម លោកបានក្រាបខ្លួនសម្រាកនៅលើតុ ហាលខ្យល់ហាលភ្លៀង ក្នុងកាយវិការល្ហិតល្ហៃស្បើយកម្លាំង គួរឱ្យអាណិត ។

តាមរយៈរូបភាពដែលបង្ហោះដោយគណនីមួយ ដែលមានឈ្មោះ SEM Ratanak បានបង្ហោះនូវរូបភាពលោកគ្រូពេទ្យខាងលើ ព្រមជាមួយពាក្យដែលចេញពីដួងចិត្តថា «អរគុណចំពោះការលះបង់» ។ ក្នុងនាមជាគ្រូពេទ្យ ក្នុងបរិបទនេះលោកបានដាក់ចិត្តដាក់កាយ លះបង់សព្វគ្រប់បែបយ៉ាង មិនថាពេលវេលា សុភមង្គលគ្រួសារ និង សុខភាពផ្ទាល់ខ្លួននោះទេ គឺសុទ្ធតែក្នុងគោលបំណងដឹកដៃកម្ពុជាឈានទៅដល់ការកាត់ផ្ដាច់ខ្សែចម្លងនៅក្នុងសហគមន៍ បិទបញ្ចប់ព្រឹត្តិការណ៍រាលដាលដ៏ធ្ងន់ធ្ងរនេះ ឱ្យបានឆាប់រហ័ស ។

តាមរយៈឆន្ទៈ និង ការលះបង់ដ៏ធំធេងនេះហើយ បានធ្វើឱ្យមហាជនខ្មែរកាន់តែឱ្យតម្លៃ និង គោរពកោតសរសើរចំពោះទឹកចិត្តលះបង់ដ៏ធំធេងរបស់គ្រូពេទ្យ ដែលពួកគាត់តស៊ូហែលឆ្លងទុក្ខលំបាកជាមួយអ្នកជំងឺ គ្មានពេលបានសម្រាកស្រាកស្រាន្តគ្រប់គ្រាន់នោះឡើយ ៕

Add a Comment

Your email address will not be published. Required fields are marked *