នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះ មានឡានសារ៉ែនខ្វាត់ខ្វែងមិញៗដោយសារអាគីភ័យឆាបឆេះឃ្លាំងមួយនៅ…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា នៅវេលាម៉ោង ១១ និង ១៥ នាទីព្រឹកថៃ្ងនេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុចរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅផ្ទះលេខ ១៥ ផ្លូវលំ ក្រុមទី ៤ ភូមិ ៤ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

អគ្គិភ័យដែលបានឆាបឆេះនេះ ត្រូវបានអ្នកជំនាញពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្ត របស់ការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨ គ្រឿង ព្រមទាំងរថយន្តជំនួយអន្តរាគមន៍ពន្លត់មាន រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង និង រថយន្តក្រសួងមហាផ្ទៃចំនួន ០១ គ្រឿង ។

ជុំវិញការឆាបឆេះនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មូលហេតុឱ្យដឹងថា បណ្តាលមកពីការឆ្លងចរនអគ្គិសនី ទើបនាំឱ្យឆេះរាលដាល បណ្តាលឱ្យឆេះរោងស្តុកសម្ភារពិធីអាពាហ៍ពិពាហ៍អស់ទាំងស្រុង ថែមទាំងឆេះរាលដល់រោងស្តុកទុកដែកជន្ទារ មួយដែលឆេះអស់ ៥០ ភាគរយ និង ឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ ភាគរយ ខណៈដែលមិនមានអ្នកស្លាប់ និង របួសឡើយ ៕

Add a Comment

Your email address will not be published. Required fields are marked *