ក្តៅៗសូមជ្រាប! នៅវេលាម៉ោង៣រសៀលនេះ សម្តេចតេជោហ៊ុន សែននឹងថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាតិ

ភ្នំពេញ: យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវរបស់ទូរទស្សន៍ជាតិកម្ពុជា(ទទក) បានបញ្ជាក់យ៉ាងដូច្នេះថា នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេសពីក្រុងតាខ្មៅ ខេត្តកណ្ដាល នូវសន្ទរកថាពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចនឹងថ្លែងក្នុងឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនារុស្ស៊ី-អាស៊ាន និងខួប៣០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-អាស៊ាន តាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមអញ្ជើញទូរទស្សនិកជន បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្តារងចាំតាមដានទស្សនាកុំបីអាក់ខានឡើយ៕ប្រភពព័ត៌មាន: ទូរទស្សន៍ជាតិកម្ពុជា

Add a Comment

Your email address will not be published. Required fields are marked *