មើលហ្វេន BTS និង BLACKPINK ផង ព្រួតដៃគ្នា Trending នៅក្នុងTwitter បែបនេះ ក្រោយថៃ សង់ប្រាសាទដូចអង្គរវត្ត!

តារាកម្សាន្ត ៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏កក្រើកមួយបានកើតឡើង អំពីគម្រោងការនៃការចម្លងសំណងស្ថាបត្យកម្ម ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាគឺ ប្រាសាទអង្គរវគ្គ ដែលប្រទេសថៃរៀបនឹងសាងសង់ក្នុងប្រទេសខ្លួន។

ស្របគ្នានេះ វាបានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានប្រជាជន និងតារាៗល្បីៗជាច្រើន បានទាមទារមិនឲ្យមានការចម្លង សម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ទៅមាននៅលើទឹកដីដទៃឡើយ។

យ៉ាងណាមិញ ភ្លាមៗនោះ យុវជនដែលជាអ្នកគាំទ្រក្រុមវិស័យ Kpop ជាច្រើនបាននាំគ្នា Trending នៅក្នុងកម្មវិធី Twitter ដើម្បីឲ្យពិភពលោកបានឃើញថា ប្រសាទអង្គរវគ្គ គឺជារបស់ខ្មែរ នឹងមិនអនុញ្ញាតឲ្យមានការចម្លងនោះទេ ហើយអ្នកគាំទ្រភាគច្រើន គឺជាហ្វេនក្រុម BTS និង BLACKPINK។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាដែលប្រចាំនៅទីនោះឲ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕

Add a Comment

Your email address will not be published. Required fields are marked *