អកុសលពេកហេីយរឿងៗផ្ទួនៗជាន់គ្នាដែលមិននឹកស្មានសោះថាបុរសម្នាក់នេះត្រូវបាត់ ប ង់ ជី វិ តដោយសារតែបញ្ហាមួយដែលយេីងនឹកស្មានមិនដល់

ជិវិតមិនទៀងនោះទេអ្វីៗវាពិតជាលឿនខ្លាំងមែនទែនដែលធ្វេីអោយរឿងមួយនេះក្លាយទៅជារឿងអកុសលរហូទដល់គ្រួសារមិនអាចទទួលយកបានដែលជួបប្រទះរឿងបែបនេះ។សមាជិកគ្រួសារនឹងមិត្តភក្តិវាហាកបីដូចជាគ្រាប់ពេជ្រមួយគ្រាប់អញ្ចឹងបេីសិនជាបាត់នៅថ្ងៃណាមួយនោះពិបាកធ្វេីចិត្តខ្លាំងមែនទែន។

កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ នេះ បើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Song Heng» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់។

រួមជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុកខាងលលើនេះ ក៏បានបង្ហាញពីអារម្មណ៍សោកសៅ និង បានសរសេររៀបរាប់ប្រាប់បន្ថែមទៀតថា៖ “04,07,2021 យេីងខ្ញុំមានទុក្ខដ៍ក្រៀមក្រំ ដោយប្អូនប្រុសខ្ញុំបាទ ឈ្មោះ ឃឿន ប៉ាលី បានទទួលមរណះភាព ដោយជំងឺទឹកនោមប្រៃ ប្អូនល្អរបស់បង ប្អូនទៅបានសុខហេីយ សូមអោយវិញ្ញាខ័នប្អូនទៅកាន់សុគតិភពចុះ”។

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Add a Comment

Your email address will not be published. Required fields are marked *