ទៅលឿនពេកហើយទទួលមិនបានទេ!នារីវ័យក្មេងម្នាក់ ត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយបងប្អូនជារៀងរហូត ទាំងមិនមានជំងឺជាប់ខ្លួន(មានវីដេអូ)

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មរណភាពរបស់នារីវ័យក្មេងម្នាក់បានធ្វើឲ្យឪពុកម្ដាយ សាច់ញាតិជិតឆ្ងាយ បងប្អូន មិត្តភ័ក្តិក៏ដូចជាអ្នកប្រើប្រាសបណ្ដាញសង្គមហ្វសប៊ុកសោកស្ដាយជាខ្លាំង ព្រោះតែវាឆាប់រហ័សពេក មនុស្សទើបពេញវ័យ មិនមានជំងឺ តែបែរជាត្រូវឃ្លាតឆ្ងាយទៅរហូតបែបនេះ។ម្ចាស់គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ ជំទាវយ៉ា តូច ជាបងស្រីបង្កើតរបស់យុវតីខាងលើ បានសរសេររៀបរាប់ទាំងក្ដីសោកស្ដាយបំផុត ក្រោយបាត់បង់ប្អូនស្រីជាទីស្រលាញ់ និងផ្តល់ជាបទពិសោធន៍ខ្លះទៅកាន់មហាជនថា៖

«មកដល់ផ្ទះយើងវិញហើយ ប្អូនស្រីដ៏កំសត់របស់បងអើយ មកនៅផ្ទះយើង ស្អែកម៉ាក់យកអូនទៅនៅជាមួយម៉ាក់នៅស្រុកហើយ។ ថ្ងៃនេះ ខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នា បញ្ឈប់ការញាំស្រាថ្នាំ ស្រាទំពាំងបាយជូរដបជ័រ គេតែងតែលាយស្ទីង លាយកូកាជាបន្ទាន់ បើមិនចង់ឲ្យមនុស្សជុំវិញខ្លួនយើងទឹកភ្នែក។បងសុំទោសណា កន្លងមកបងកាច បងជេរដៀលថា ឲ្យអូនគ្រប់សព្វបែបយ៉ាង តែបងជឿថា អូនដឹងច្បាស់ថាបង សំដីអាក្រក់តែចិត្តបងមិនបានអាក្រក់ បងថា បងជេរ មកពីបងស្រលាញ់ បងបារម្ភ បងខ្លាចណាស់ គឺខ្លាចមានថ្ងៃនេះ បងខ្លាចមកយូរហើយ ថ្ងៃដែលបងបាត់បង់ប្អូនជាទីស្រលាញ់របស់បង បាត់ក្មេងស្រីដែលតែងតែធ្វើឲ្យខឹង ក្មេងស្រីដែលតែងតែទិញអីឲ្យចែញ៉ាំ។

នៅចាំឲ្យចែប្រើ ទោះអូនតមាត់ តែអូនក៏មិនដែលបដិសេដ ទៅឲ្យបានសុខណាប្អូនស្រី របស់បង (យាង ចន្ទ្រា)។ ជាចុងក្រោយ ខ្ញុំសុំផ្ដាំទៅគ្រូពេទ្យមួយចំនួន មនុស្សមិនមែនសត្វធាតុទេ ដែលសុខចិត្តឲ្យគ្នាដាច់. ខ្យល់ស្លាប់នៅនឹងមុខ ឈរធ្វើមិនដឹង អ៊ីចឹងនោះ ខ្ញុំដឹងថាសម័យកូវីដ វាពិបាកបែងចែកជំងឺណាស់ តែក៏គួរណាជួយគ្នាជាបឋមសិន ដើម្បីឲ្យពួកខ្ញុំជាគ្រួសារអស់ចិត្តដែរ មិនមែនដេញដូចឆ្កែឆ្មា រុញទៅនេះ រុញទៅនោះ គ្មានទំនួលខុសត្រូវទេ អ្នកជំងឺឈឺ គឺគ្នាខំទៅរកពេទ្យដើម្បីឲ្យជួយ តែបែរជារើស. អើងហួសហេតុ ហួសព្រំដែន ខ្ញុំចងចាំមួយជីវិត»។នារីជាបងស្រី បានបន្ថែមទៀតថា៖ «បងបានយករបស់ដែលសេសសល់ មកផ្ញើនឹងម្ចាស់ទឹក ម្ចាស់ដីព្រះអង្គដងការ ដែលគាត់មានបារមីខ្ពស់ ដែលអាចនាំផ្លូវអូនទៅរកកន្លែងដែលល្អស្អាត ត្រជាក់ត្រជុំ បងសូមឲ្យប្អូនទៅឲ្យបានសុខ ជាតិថ្មីទៅកើតនៅក្នុងត្រកូលដែលល្អ ស្អាត អាចមើលថែអូនបានល្អ ហើយក៏សូមឲ្យអូនអាយុវែង កុំឲ្យដូចជាតិនេះ បងមានវិប្បដិសារីក្នុងជីវិតខ្លាំងណាស់។

បងសុំទោស បងជាបងមិនល្អ បងនឹងចងចាំរឿងល្អៗ អំពើល្អៗរបស់ប្អូនជានិច្ច ប្អូនស្រីសម្លាញ់ចិត្តបង ហើយកុំបារម្ភពីគ្រួសារយើងអីណា បងនឹងរឹងមាំ បងនឹងមើលថែគ្រួសារយើងឲ្យល្អណា អូនទៅចោលគ្រួសារយើងរហូតហើយ យាង ចន្ទ្រា»។គួរបញ្ជាក់ផងដែរថា ក្រោយពីនារីខាងលើពុ. ល ស្រា ស. ពត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅវត្តនាគវ័ន្ត ហើយបន្ទាប់មក ដឹកទៅកាន់វត្តសំរោងអណ្ដែតដើម្បីបូ. ជា។ ហើយបន្ទាប់ពីចប់កម្មវិធីបុណ្យហើយ សាច់ញាតិក៏បានយកធាតុទៅបាចក្នុងទឹកទន្លេផងដែរ៕ប្រភពពីភូមិរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *