ថែរក្សាសុខភាពផងបងប្អូន! ចាប់ពីស្អែកនឹងមានភ្លៀង លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ រាយប៉ាយទូទាំងប្រទេស

នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១៣ ខែកក្កដា បានឱ្យដឹងថា នៅម៉ោង ១ យប់ថ្ងៃទី ៦ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើង ដោយអូសបន្លាយពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង ។

ចំពោះ នៅថ្ងៃទី ៧ ដល់ ថ្ងៃទី ១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ ជួរភ្នំដងរែក និង ភាគឦសានកម្ពុជា ។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ។ ដោយឡែកសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹងថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី ៨ ខែកក្កដា ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និង ផ្គររន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះ ក៏អាចមានផ្នែកមួយចំនួននបណ្តាខេត្តនៅ ក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក មាន ភ្លៀងធ្លាក់ខ្លាំង ។
២.បណ្តាខេត្តដាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ។
៣.តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំងនឹងរលកសមុទ្រខ្ពស់ៗ ។
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *