សត្វក៏ត្រូវចាក់វ៉ាក់សាំងដែរ! អាមេរិក ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យសត្វលើកដំបូង ផ្តើមពីសួនសត្វល្បីមួយកន្លែ(មានវីដេអូ)

សួនសត្វមួយកន្លែងឈ្មោះ Oakland Zoo នារដ្ឋ California ក្រុង San Francisco ប្រទេសអាមេរិក ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងកូវីដ ដល់សត្វតូចធំដែលងាយរងគ្រោះពីសំណាក់ជំងឺកាចសាហាវនេះក្នុងសួនរបស់ខ្លួន ដោយការប្រើប្រាស់វ៉ាក់សាំងពិសោធ ដើម្បីជាការចូលរួមចំណែកក្នុងការការពារពូជសត្វរបស់ជាតិ ។

ក្នុងនោះដែរ សត្វខ្លា សត្វខ្លាឃ្មុំ និង សត្វសំពោច ជាសត្វមុនគេដែលទទួលវ៉ាក់សាំងគ្រប់រួចរាល់ បន្ទាប់មកគឺសត្វជ្រូកព្រៃ និង ទោច ។ វ៉ាក់សាំងដែលផ្តល់ឱ្យពួកវានេះដែរ ត្រូវបានបរិច្ចាគ ព្រមទាំងសិក្សាផលិតឡើងដោយក្រុមហ៊ុនផលិតឱសថ Zoetis នៅរដ្ឋ New Jersey ហើយក្រុមហ៊ុនដដែលនេះ ក៏បានបរិច្ចាគវ៉ាក់សាំងជាង ១១ ០០០ ដូសទៀត ឱ្យទៅសួនសត្វចំនួន ៧០ កន្លែងផ្សេងទៀតនៅក្បែរនោះ ក៏ដូចជាអង្គការថែរក្សាសត្វនានានៅចំនួន ២៧ រដ្ឋផ្សេងៗផងដែរ ។

យ៉ាងណាមិញ បើតាមអនុប្រធានសួនសត្វខាងលើបានឱ្យដឹងថា គ្មានសត្វណាមួយក្នុងសួននេះ បានឆ្លងជំងឺកូវីដ-១៩ នោះទេ តែពួកវាក៏ត្រូវការការពារអាយុជីវិតដូចជាមនុស្សយើងដូចគ្នា ព្រោះពួកវាក៏អាចនឹងងាយទទួលរងការចម្លងពីសំណាក់អ្នកដែលមកទស្សនាជារៀងរាល់ថ្ងៃ ៕

Add a Comment

Your email address will not be published. Required fields are marked *