ល្អណាស់រកអែណាបាន! អ្នករត់តាក់ស៊ីម្នាក់តែជួបអ្នកខ្សត់ និងចាស់ជរាឲ្យជិះមិនយកប្រាក់ ហើយជូនដល់គោលដៅទៀត

បរទេស៖ មនុស្សជាច្រើនដឹងថា ការធ្វើដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ អាចចំណាយយ៉ាងហោចណាស់ក៏រាប់រយដុល្លារដែរ នៅក្នុងប្រទេសមួយចំនួន។ ចំពោះអ្នកបើកតាក់ស៊ីម្នាក់នៅក្នុងពីប្រទេសថៃ គាត់ដឹងពីសុខទុក្ខដែលអ្នកក្រ ត្រូវចំណាយច្រើនសម្រាប់ថ្លៃព្យាបាល ដោយមិនគិតពីការជិះរថយន្តសង្គ្រោះបន្ទាន់ឡើយ។

អ្នកបើកបរតាក់ស៊ីខាងលើមិនគិតពីខ្លួនឯង ថែមទាំងជួយអ្នកដែលមិនអាចដើរដោយខ្លួនឯងបាន ជាពិសេសមនុស្សចាស់ ដោយដឹកពួកគាត់ទៅមន្ទីរពេទ្យទៀតផង។ មនុស្សមួយចំនួនអាចគិតថា គាត់អាចរកប្រាក់ចំណេញបាន ដោយគិតថ្លៃពីអ្នកដំណើរ ប៉ុន្តែលោក Suwannachat មានហេតុផលផ្ទាល់ខ្លួនមួយ។ អ្វីៗទាំងអស់នេះវាបានចាប់ផ្តើមតាំងពីគាត់នៅក្មេង។ នៅពេលគាត់មកពីគ្រួសារក្រីក្រ Suwannachat បានប្តេជ្ញាចិត្ត ធ្វើការដើម្បីជួយសម្រាលបន្ទុកគ្រួសាររបស់គាត់។

លោក Suwannachat Phromchat មានអាយុ ៤២ ឆ្នាំ ធ្វើការជាអ្នករត់តាក់ស៊ីនៅប្រទេសថៃ អស់រយៈពេល ២៤ឆ្នាំមកហើយ។ ពេញមួយអាជីពរបស់គាត់ គាត់បានជួយនាំមនុស្សរាប់រយនាក់ ដែលមិនមានលទ្ធភាពជិះរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដោយគាត់ជូនទៅដោយឥតគិតថ្លៃ។

កាលគាត់មានអាយុតែ ១៥ឆ្នាំ Suwannachat បានចាប់ផ្តើមធ្វើការនៅលើទូកនេសាទ។ ជាអកុសលម្ចាស់ទូកបានបដិសេធ មិនបើកប្រាក់ថ្លៃឈ្នួលឱ្យអស់ជាច្រើនខែ។ ដោយសារតែរឿងរ៉ាវទាំងនេះហើយ បានជាធ្វើឲ្យលោក សម្រេចចិត្តលាឈប់ ហើយត្រឡប់ទៅផ្ទះវិញ។ ទោះជាគាត់មិនមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញសំបុត្ររថយន្ត គាត់ក៏មិនទុកខ្លួនគាត់ឲ្យនៅទំនេរដែរ។
ជាសំណាងល្អពេលគាត់ដើរតាមដងផ្លូវ មានអ្នកចិត្តធម៌មួយចំនួន បានឲ្យលុយគាត់ខ្លះ។ គាត់រំជួលចិត្តដោយសេចក្តីសប្បុរស ដែលគាត់បានទទួលពីមនុស្សមិនធ្លាប់ស្គាល់ គាត់បានតាំងចិត្តថា នឹងធ្វើអ្វីមួយដើម្បីជួយសង្គមវិញនាពេលអនាគត។ អរគុណណាស់ Suwannachat អាចត្រលប់ក្រោយបាន ហើយក្លាយជាអ្នកបើកបរតាក់ស៊ី។ ថ្ងៃមួយគាត់បានឃើញបុរសចំណាស់ម្នាក់ ត្រូវបានអ្នកបើកតាក់ស៊ីម្នាក់ទៀត បដិសេធមិនទទួលព្រោះគាត់ពិការ។

នៅពេលនោះ Suwannachat បានសម្រេចចិត្តជួយដល់ជនក្រីក្រ និងអ្នកដែលត្រូវការ ដើម្បីទៅមន្ទីរពេទ្យដោយឥតគិតថ្លៃ។ គាត់ថែមទាំងប្រើការបរិច្ចាគដែលគាត់ទទួល ដើម្បីជួយអ្នកដែលគាត់បានបញ្ជូនទៅមន្ទីរពេទ្យ និងទៅជួបពួកគេ បន្ទាប់ពីពួកគេត្រូវរត់ឈ្នួលផ្សេងបដិសេធ។ វាពិតជាមិនងាយស្រួលទេ ក្នុងការធ្វើការដោយមិនទទួលកម្រៃ ប៉ុន្តែ Suwannachat ដឹងថា វាប្រសើរជាងអ្នកដទៃទៀត ដែលមិនយល់ពីអារម្មណ៍អ្នកគ្មានលទ្ធភាព ហើយគ្មានទីពឹង៕ប្រភពពីភូមិរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *