គេច្រឡំថាគាត់ស្លា.ប់ដោយសារកូវីដ តាមពិតគាត់ឥឡូវនាយពាងមានការខ្វះខាតខ្លាំង រហូតប្រកាស់រកជំនួយ

មហាជននិយមតាមដានរឿង និង វីដេអូកំប្លែងៗ ប្រាកដជាស្គាល់មកហើយ តារាកំប្លែងមាឌធំ នាយ ពាង ឬ ឌីជេ ពាង ដែលភាគច្រើនលោកចូលរួមសម្តែងក្នុងខ្សែភាពយន្តរបស់ផលិតកម្ម LD ។ ក្នុងនោះ តារាកំប្លែងរូបនេះ ក៏មានទេពកោសល្យឆក់យកប្រជាប្រិយភាពយ៉ាងច្រើនផងដែរ ពីអ្នកគាំទ្រក៏ព្រោះសម្តីផ្អែម និង កំប្លុកកំប្លែងរបស់លោក ។

យ៉ាងណាមិញ ថ្មីនេះមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាកំប្លែងមាឌធំខាងលើ បន្ទាប់ពីមានការប្រកាសស្វែងរកជំនួយ ដោយលើកឡើងថាលោកមានជីវភាពខ្វះខាតខ្លាំងនាពេលនេះ ។

ក្នុងនោះ បើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់តារាសម្តែងលោក ស្រេន វុធថា បានឱ្យដឹងថា «បងពាង ហៅ DJ ពាង ដែលបងប្អូនធ្លាប់ស្គាល់គាត់ថាជាតារាកំប្លែងក្នុង MV បទចម្រៀង ពេលនេះបងពាង កំពុងមានជីវភាពខ្វះខាតខ្លាំង ដោយសារកាងារគេរំសាយអស់ ដោយសារគ្រប់គ្នាច្រឡំគិតថាគាត់ស្លាប់ដោយសារជំងឺ covid-19 គាត់សូមពឹងឱ្យខ្ញុំជួយដល់គាត់ ហើយខ្ញុំសូមពឹងបងប្អូនសូជួយដល់គាត់ផង» ៕

Add a Comment

Your email address will not be published. Required fields are marked *