នេះជារូបភាពបងប្អូនពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ រស់នៅយ៉ាងកម្សត់ ធ្វើអោយមហាជនរំជួលចិត្តខ្លាំង

ជីវិតពលករចំណាកស្រុកនៅប្រទេសគេពេលខ្លះអាចនឹងមិនដូចអ្វីដែលពុកម៉ែបងប្អូនមួយចំនួនគិតនោះទេ។ ពលករចំណាកស្រុកខ្លះ មានលុយចាយ សប្បាយពេញដៃ ដោយបានធ្វើការនៅកន្លែងល្អ ប៉ុន្ដែក៏មានពលករមិនតិចដែរ ដែលត្រូវរស់នៅយ៉ាងវេទនា យកញើសឈាម ដូរជាមួយលុយ ធ្វើការក្រោមកម្ដៅថ្ងៃ ភ្លៀងខ្យល់ ដើម្បីចិញ្ចឹមជីវិត។

ជាក់ស្តែង នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនពិតជាមានការរំជួលចិត្តជាខ្លាំង បន្ទាប់ពីឃើញនូវបណ្ដុំរូបភាពរបស់ពលករ ខ្មែរ ភូមា និង ពលករជាច្រើនប្រទេសទៀត ដែលកំពុងចំណាកស្រុកនៅប្រទេសថៃ បានបង្ហោះឡើងតាមរយៈបណ្ដាញសង្គមនានា។ ក្នុងរូបភាពនោះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជីវភាពរស់នៅយ៉ាងកម្សត់របស់ពលករចំណាកស្រុកមួយចំនួន។ ពួកគេខ្លះ ត្រូវរស់នៅក្នុងផ្ទះប្រកស័ង្កសីបួនជ្រុងតូចចង្អៀត ក្បែរគំនរសំរាម គ្មានទឹកស្អាតសម្រាប់ប្រើប្រាស់ ពេលខ្លះបង្ខំចិត្តរស់នៅក្រោមសំណង់អគារខ្ពស់ៗ។

យ៉ាងណាមិញ ក្រោយពីឃើញរូបភាពទាំងនេះហើយ មានមហាជនមិនតិចនោះទេ ដែលរំជួលចិត្ត អាណិតស្រណោះ ទៅកាន់បងប្អូនពលករចំណាកស្រុកទាំងឡាយ និងជូនពរពួកគេឱ្យរស់នៅ សុខសប្បាយ ចៀសផុតពីជំងឺផ្សេងៗ៕

Add a Comment

Your email address will not be published. Required fields are marked *