កំអូសរុំលងអី! ស្ត្រីពពោះម្នាក់បង្ហាញបទពិសោធនៃការឆ្លុះអេកូ៤ពេទ្យខុសគ្នាទាំងអស់ បណ្តាអោយគាត់មានអារម្មណ៏ឈឺ.ចា.ប់យ៉ាងខ្លាំង ដោយសារកូនរបស់គាត់ត្រូវ…

នារីម្នាក់បានបង្ហាញបទពិសោធន៍រឿងរ៉ាវជីវិតផ្ទាល់ខ្លួនដ៏សែនឈឺចាប់មួយ ក្រោយពីបានបាត់បង់កូនជាទីស្រលាញ់ ខំពរពោះអស់រយៈពេល៩ ខែ ១០ថ្ងៃ តែបែរជាជួបរឿងអកុសលដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យអូសអេកូក្នុងអំឡុងពេលមានផ្ទៃពោះ ហើយក៏ទុកជាបទពិសោធសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់គួរមានការយល់ដឹងផងដែរ។ គាត់បានសរសេររៀបរាប់តាមរយៈគណនីហ្វេសប៊ុកមានឈ្មោះ Soung Yien Leang Hour ថា៖
«នេះជាបទពិសោធន៍ជីវិតផ្ទាល់ដ៏សែនឈឺចាប់ ហួសចិត្តបំផុតហួសនឹងថ្លែងឱ្យអស់សេចក្តី ខ្ញុំចំណាយពេលសរសេរពីអ្វីដែលចង់ចែករំលែក ដល់បងប្អូន ឱ្យបានដឹងពីរឿងរ៉ាវខ្ញុំ ដោយមិនខ្លាចរអានឹងអ្នកណាសើចយំខ្ញុំទេ។ ជាទូរទៅមនុស្សយើង តែងមានអ្នកដែលគេស្រលាញ់ ចូលចិត្តយើង និងអ្នកដែលមិនចូលចិត្តឬស្អប់យើងជាធម្មតា កិត្តិយសជារឿងមួយ តែបើខ្ញុំមិននិយាយទេ នឹងមានអ្នកជួបរឿងអកុសលដូចខ្ញុំច្រើនទៀតជាក់ជាមិនខាន។ តែនេះជាអ្វីដែលអាចចែករំលែកបាន ដើម្បីឱ្យបានយល់ដឹង ពីបញ្ហាដែលខ្ញុំបានជួបផ្ទាល់ ដូចខាងក្រោមនេះ៖
សូមម៉ាក់ៗទាំងអស់គ្នាយល់ដឹងឱ្យបានច្បាស់ មុននឹងត្រៀមយកកូន សូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ថែទាំសុខភាពមុនពេលត្រៀមយកបុត្រ និងអេកូពិនិត្យ ជួសរកជំងឺនេះតាំងពីបីខែ ចៀសវាងកុំឱ្យមានបញ្ហានេះដូចខ្ញុំ ហេតុតែជឿជាក់លើពេទ្យ អេកូ ស្ទើរតែធ្វើឱ្យខ្ញូំមានគ្រោះថ្នាក់ដល់ជីវិត ទាំងម្តាយនិងកូន។ ដោយកូនក្នុងផ្ទៃគាត់មានជំងឺ ដោនស៊ីនដ្រូម Down syndromes ជាជំងឺ ដែលកើតមកពីក្រូមូសូម ទី២៣ ទី១៣ និង ទី១៨ ឬ អង់ទីស្ស៊ីម ពីកំណើត។
ការពិតបើពេទ្យអេកូគាត់ជំនាញច្បាស់លាស់ គេណែនាំ ពេលទម្ងន់បាន ១២សប្ដាហ៍ ត្រូវបូមឈាម ពិនិត្យរកជំងឺនេះ(ភាពបញ្ញា និងភាពពិការភាពពីកំណើត) ដើម្បីឱ្យដឹងរឹតច្បាស់ និងបញ្ចៀសពីបញ្ហានេះ មិនឱ្យមានបញ្ហាដល់ថ្នាក់នេះ កើតមានឡើយ ខ្ញុំមិនបានយល់ដឹងពីបញ្ហានេះ ពីមុនមក ទើបតែបានដឹងពីពេទ្យដែលជំនាញ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។

ព្រោះតែការធ្វេសប្រហែស គ្មានជំនាញច្បាស់លាស់ពិនិត្យអេកូជារៀងរាល់ខែ តើហេតុអ្វី?ថាមើលមិនឃើញ ថាមិនត្រូវទុកទារកតាំងពី ៣ខែ ឬ ៥ខែមកម្ល៉េះ ព្រោះទារកមានបញ្ហាពីកំណើតអ៊ីចឹង។ តែពេទ្យបែរជាថាសុខភាពទារកគឺល្អទាំងអស់ ៤ពេទ្យផ្សេងៗគ្នា ហេតុតែខ្លាចថាអេកូតែមួយមិនទុកចិត្ត ក្រែងមានការថ្លោះធ្លោយ ហោចណាស់ក៏គួរមានមួយដឹងដែរ តែនេះគ្មានមួយណាប្រាប់ឱ្យដឹងមុនសោះ។
តាំងពីខ្ញុំដឹងថាមានផ្ទៃពោះមក ខ្ញុំបានទៅមន្ទីរពេទ្យ ព្រមទាំងបានទៅអេកូតាមដានជារៀងរាល់ខែ ថ្ងៃដែលពេទ្យគាត់បានណាត់ សុខចិត្តទៅអង្គុយចាំដុកទ័រ ៤កន្លែងផ្សេងៗគ្នា ឱ្យតែថាឮថាល្អ គាត់ជំនាញសុខចិត្តទៅអង្គុយចាំម្តងៗ២ ,៣ ឬ៤ ម៉ោងអីក៏មាន ហេតុតែចង់ច្បាស់ ចង់ដឹងពីសុខភាពកូន អេកូគ្រប់កន្លែង រួមទាំងដុកទ័រនៅ មន្ទីរពេទ្យឯកជនមួយកន្លែង ដែលខ្ញុំត្រៀមសម្រាលក៏ថាសុខភាពកូនក្នុងផ្ទៃខ្ញុំ ល្អជាធម្មតាដែរ។
អេកូចុងក្រោយ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ ហើយណាត់ជួបម្តងទៀតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ហើយថ្ងៃសម្រោល ចន្លោះពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ (មុនក្រោយមួយអាទិត្យ) តែលុះដល់ថ្ងៃឈឺពោះតិចនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ (ឈឺមុនថ្ងៃសម្រាល ៧ថ្ងៃ) ក៏មានអារម្មណ៍ថាឈឺពោះតិចៗ ប្រហែលម៉ោង ៨យប់ ក៏មានអារម្មណ៍ថាធ្ងន់ៗមកក្រោម។
ខ្ញុំក៏បានរៀបចំឥវ៉ាន់ទារកដើម្បីត្រៀមសម្រាល និងទៅដល់មន្ទីរពេទ្យឯកជន ដែលត្រៀមសម្រាលនៅម៉ោងប្រហែល ៩យប់ អ្នកគ្រូដែលខ្ញុំត្រៀមណាត់សម្រាល តែមិនមែនជាដុកទ័រ ដែលគាត់បានអេកូឱ្យតាំងពី៦ ៧ខែនៅមនី្ទរពេទ្យនោះទេ ស្រាប់តែអ្នកគ្រូ អេកូមុនសម្រាលម្តងទៀត ដើម្បីតាមដានឱ្យច្បាស់។
គាត់ចាប់អេកូមើលភ្លាម គាត់ភ្ញាក់ចម្លែក ក៏ឃើញថា ទ្រូងកូនក្នុងផ្ទៃមានទឹកដក់ ដែលគេហៅថា ជំងឺដោនស៊ីនដ្រូម Down syndromes ឬ អង់ទីស្ស៊ីមពីកំណើត ពេលសម្រាលហើយ ខ្លាចកូនខ្ញុំគាត់មិនអាចដកដង្ហើម បានដោយខ្លួនឯង ហើយអាចមានគ្រោះថ្នាក់ដល់ម្តាយផងដែរ បើសិនកូនមិនអាចសម្រាលបានដោយធម្មជាតិ ឬកូនអាចស្លាប់ក្នុងផ្ទៃ ក្នុងពេលសម្រាល នឹងត្រូវធ្វើការវះកាត់ភ្លាមៗ ដើម្បីសង្គ្រោះផងដែរ។
ខ្ញុំឮហើយស្លុតចិត្តយ៉ាងខ្លាំង ស្ទើរមិនជឿ អ្នកគ្រូគាត់ថាមិនខុសទេ គាត់ធ្វើពេទ្យមក ២០ឆ្នាំហើយ បើសិនជួបគាត់តាំងពី ៣ខែដំបូង គាត់ណែនាំឱ្យជួសរកជំងឺនេះ តាំងពីបាន ៣ខែដំបូងមកម្លេះ មិនទុកឱ្យដល់ដំណាក់កាលនេះទេ តែរឿងចង់ពិនិត្យឬអត់ ស្រេចលើអតិថិជន តែបាន៥ ខែ ក៏គួរមើលឃើញតាមអេកូច្បាស់ដែរ ថាកូនមានបញ្ហា មិនអាចទុកបានទេ ភ្លាមៗខ្ញុំស្រឡាំងកាំង បេះដូងស្ទើរធ្លាក់ដល់ដី តែមិនអស់ចិត្ត ក៏សម្រេចថាមកសម្រាល នៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ដោយនៅពេទ្យឯកជនមិនមានឧបករណ៍អាចសង្រ្គោះកូន និងម្តាយបានទាន់ពេល ព្រោះកូនមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយ។

មកដល់មន្ទីរពេទ្យគន្ធបុប្ផា បញ្ជូនឯកសារអេកូ និងត្រៀមសម្រាល ហើយក៏អេកូតាមដានម្តងទៀត ដុកទ័រក៏និយាយដូចគ្នា ឱ្យត្រៀមចិត្តកូនកើតមកហើយកុំឱ្យមានសង្ឃឹមអី កុំឱ្យយើងឈឺចិត្តពេក ត្រៀមខ្លួនទទួលយកការពិត តែចិត្តខ្ញុំជាម្តាយរំពឹងថា កូនបានសុខ នៅសង្ឃឹមថាកូនមិនអីជានិច្ច នៅអំឡុងពេលឈឺពោះ ជាសំណាងល្អពេលឈឺពោះសម្រាល កូនខ្ញុំគាត់ប្រឹងដោលចេញមក ខ្ញុំប្រឹងតែប៉ុន្មានដងក៏ កើតចេញមកដោយសុវត្ថិភាព នៅម៉ោង ៣៖៣៥ នាទីទាបភ្លឺ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ៣ kg ៣ខាំ។
កូនកើតចេញមកភ្លាម ខ្ញុំបានឮសម្លេងកូនយំភ្លាមៗ ក្នុងចិត្តខ្ញុំត្រេកអរណាស់ តែមិនបានឃើញមុខកូនទេ ព្រោះកូនត្រូវបញ្ជូនទៅសាលសង្គ្រោះទារកបន្ទាន់ ឯខ្ញុំត្រូវបញ្ជូនទៅបន្ទប់ក្រោយសម្រាល ហើយទ្រូងពោរពេញដោយក្តីព្រួយបារម្ភជាប់ជានិច្ច ប្រឹងធ្មេចយ៉ាងណាក៏ខួរក្បាលគិតដល់កូនដដែល ទឹកភ្នែកហូរឥតឈប់ ក្រលេកទៅគេអ្នកជិតខាង ដែលសម្រាលកូនហើយ មានកូនឱបជាប់ដើមទ្រូង ធ្វើឱ្យអារម្មណ៍ខ្ញុំក្តុកក្តុលសែនខ្លោចផ្សាបំផុត រកពាក្យអ្វីមកថ្លែពុំបានឡើយ។
លុះដល់ព្រឹកស្អែកឡើង ប្រហែលម៉ោង៧ព្រឹកថ្ងៃដដែល ខ្ញុំប្រឹងដើរទាំងត្រដរ ហេតុតែចង់ឃើញមុខកូនប្អូនប្រុស ម៉ាក់ខ្ញុំបានគ្រាខ្ញុំ ខំប្រឹងដើរទៅបន្ទប់សង្គ្រោះបន្ទាន់ទារកនោះ ឃើញសភាពកូនភ្លាមៗ បានមើលឃើញមុខកូនខ្ញុំជាលើកដំបូង ទឹកភ្នែកក៏ហូរឥតឈប់សង្វេគចិត្ត អាណិតកូន ខ្លោចចិត្ត គ្នានៅតូចយ៉ាងនេះ ត្រូវមកឈឺចាប់ដល់ថ្នាក់នេះ គាត់ដកដង្ហើមហត់ ត្រូវការអុកស៊ីសែនជំនួយ ដើម្បីដកដង្ហើម ម៉ាក់និងប្អូនប្រុសខ្លាចខ្ញុំយំទាស់ ក៏ឱ្យឆាប់ ត្រឡប់មកបន្ទប់ សម្រាលសម្រាកវិញ។

នៅក្នុងចិត្តនៅលួចគិតថាកូនមិនអី ពេទ្យអាចជួយគាត់បាន តែក្រោយពីការតាមដានយ៉ាងលម្អិតមក ពេទ្យក៏បានហៅប្តី និងម្តាយខ្ញុំឱ្យទៅជួប និយាយពីស្ថានភាពជំងឺលម្អិតប្រាប់គាត់ ឃើញថា កូនខ្ញុំមានទឹកដក់ក្នុងទ្រូងពិតមែន ហើយច្រើនទៀតផង សួតហើមអស់ហើយ សរសៃបេះដូងគាត់ក៏ប្រហោង ក្បាលហើម ខួរក្បាល គាត់ក៏មានបញ្ហា ខួរក្បាលលាតៗមិនសូវក្រញាញ់ ដូចក្មេងទូរទៅជាធម្មតាទេ ថ្លើមក៏ហើមទៀត គាត់រស់នៅក្នុងផ្ទៃ បានដោយសារ ការចិញ្ចឹមពីទងសុកម្តាយប៉ុណ្ណោះ ដោយការថែទាំហូបចុកបានគ្រប់គ្រាន់ ទើបទារកមានកម្លាំង គាត់អាចសម្រាលដោយធម្មតាបានសុវត្ថិភាពបែបនេះ។អ្វីដែលខ្ញុំហួសចិត្តនឹងថ្លែង អេកូដែលធ្លាប់បានតាមដានរាល់ខែ ហើយរើសកន្លែង សុទ្ធតែល្បីប្រចាំខេត្តសៀមរាប ថាល្អជំនាញច្បាស់លាស់ អេកូសុទ្ធតែ 4D 5D សុទ្ធតែអ្នកឯកទេស ជំនាញខាងអេកូ តែហេតុអ្វី ក៏អេកូមើលមិនឃើញថាកូនខ្ញុំមានបញ្ហាសោះអីចឹង? សុទ្ធតែថា សុខភាពកូនក្នុងផ្ទៃខ្ញុំល្អជាធម្មតា ទុកឱ្យខ្ញុំទន្ទឹមរង់ចាំយ៉ាងមានសង្ឃឹមបំផុត ដល់ថ្ងៃឈឺពោះ នឹងបានើញមុខកូនទៅហើយ។ ទើបមកដឹងថាមានបញ្ហាយ៉ាងនេះ សួរថាភ្លាមៗអីចឹង ទ្រូងអ្នកជាម្តាយដូចខ្ញុំ អាចទទួលយករឿង ដែលនឹកស្មានមិនដល់ ជាទុក្ខសោកដ៏សែនឈឺចាប់ខ្លោចផ្សាបំផុតក្នុងជីវិត។ព្រោះតែជំនាញខ្វះភាពច្បាស់លាស់ ស្ទើរតែផ្តាច់ជីវិតខ្ញុំទាំងម្តាយនិងកូន ទៅហើយ វាសនាហាក់លេងសើច នឹងជីវិតខ្ញុំណាស់។ ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណា ចំពោះកូនខ្ញុំទេ ឃើញគាត់រស់នៅបែបនេះ សែនវេទនាប្រឹងត្រដររស់ ពិបាកគ្រប់យ៉ាង សូម្បីដកដង្ហើម។ ពេលដែលពេទ្យ គាត់បានបូមយកទឹកចេញពីទ្រូង ហូមបាន ២០CC ហើយ ក្បាលគាត់ផងដែរ គាត់ដកដង្ហើមមិនហត់ខ្លាំងដូចមុនពេក កាត់បន្ថយបានខ្លះ តែគ្រឿងក្នុងគាត់ ខួរក្បាល ថ្លើម បេះដូង ជាពិសេសសួតគាត់ សុទ្ធតែមានបញ្ហាធ្ងន់ធ្ងរណាស់ មិនអាចរស់ ដោយដកង្ហើមបាន ដោយគ្មានអុកស៊ីសែនជំនួយទេ។លុះដល់ម៉ោងប្រហែល១១យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ កូនប្រុសខ្ញុំគាត់ក៏ផុ តដង្ហើមទៅ! ទ្រូងម្តាយស្ទើរប្រេះ តែកូនក៏ទៅបានសុខហើយ អស់ភាពឈឺចាប់តទៅទៀតដែរ ដែលចៀសជាងត្រូវប្រឹងត្រដររស់ទាំងវេទនាបែបនេះ។ លុះដល់ព្រឹកឡើង ម៉ោង៧ព្រឹក ថ្ងៃ09.02.2020 ពេទ្យបានចេញសំបុត្រមរ ណៈភាព ម៉ាក់និងប្អូនប្រុសខ្ញុំ បានយកស ពគាត់ទៅបូជា នៅឯវត្ត ដើម្បីយកធាតុគាត់ទៅបាចនៅឯទឹក ឱ្យត្រជាក់ត្រជុំ។រាល់សម្ភារកូនខ្ញុំបានចែកជូនឱ្យអ្នកដែលខ្វះខាត ហើយ បានបរិចាកជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ចំនួន ៥០០$ ដើម្បីអរគុណដល់លោកគ្រូអ្នក និង មន្ទីរពេទ្យដែលព្យាយាមខិតខំជួយសង្រ្គោះកូនខ្ញុំអស់ពីសមត្ថភាព ក៏សូមឧទ្ទិសទាននេះ ឱ្យបានដល់កូនប្រុសម្តាយ ហ៊ួរ ហ៊ុយ ឈាន សូមបានយោងកំណើតជាតិណាៗ សូមឱ្យកូនមានសុខភាពពេញបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុវែង មានភ័ព្វសំណាងល្អ បានកើតជាមួយនឹងអ្នកមានចិត្តបុណ្យ មេត្តាករុណា កុំឱ្យអភ័ព្វដូចជាតិនេះទៀតណា៎កូនណា៎»៕ប្រភពពីភូមិរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *