កូប្រសារទើបស្លា.ប់ថ្មីៗដោយសារកូវីដ ចំនែកលោកយាយអាយុ ៨០ឆ្នាំត្រូវឆ្លងកូវីដ១៩ ខណះលោកយាយមានជំងឺវង្វេងស្មារតីទៀត

បន្ទាយមានជ័យ ៖ ពិតណាស់ ថ្មីៗនេះ មហាជនជាច្រើននាក់ សម្តែងការព្រួយបារម្ភ និងអាណិតអាសូរពន់ពេក ស្ទើរខ្លោចចិត្ត និយាយមិនចេញ ក្រោយឃើញ ទំព័រហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះសារមួយខ្លី ភ្ជាប់ជាមួយនឹង រូបថតលោកយាយជរាម្នាក់ ឡើងរថយន្តដឹកអ្នកជំងឺកូវីដ១៩។

ជាមួយគ្នានេះ បងប្អូនកាន់តែខ្លោចចិត្តលើសដើម ក្រោយទទួលដំណឹងច្បាស់ថា លោកយាយ មានវ័យដល់ទៅ ៨០ឆ្នាំហើយ មិនតែប៉ុណ្ណោះ នៅមានជំងឺវង្វេងស្មារតី ខណៈថ្មីៗនេះ កូនប្រសារក៏ទើបនឹងស្លាប់ ព្រោះកូវីដថែមទៀត ទន្ទឹមនឹងនេះ មហាជនពិតជា បារម្ភពីសុខភាពលោកយាយខ្លាំងណាស់ ហើយម្នាក់ៗបានត្រឹមជូនពរ លោកយាយឲ្យឆាប់ជាសះស្បើយពីកូវីដ និងត្រលប់មកផ្ទះវិញឆាប់ៗនេះ។

គួរបញ្ជាក់ថា នេះបើយោងតាម ការបញ្ជាក់របស់បុរសម្នាក់ ដែលបានប្រាប់ឲ្យដឹង ក្នុងប្រអប់បញ្ចេញមតិ យ៉ាងដូច្នេះថា ៖
គាត់មានអាយុ៨០ឆ្នាំហើយ គាត់វង្វេងទៀតផង គាត់រស់នៅជិតផ្ទះរបស់ខ្ញុំខាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះកូនប្រសាររបស់គាត់បានទទួលមរណះភាពហើយដោយសារកូវីដ៕

Add a Comment

Your email address will not be published. Required fields are marked *