ឆន សុវណ្ណរាជ ជ្រើសរើសវិធីនេះតេស្តរកជំងឺកូវីដ-១៩ លទ្ធផល…(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ ជាតារាចម្រៀងដែលទទួលបានឈ្មោះល្បីល្បាញខ្លាំង បើទោះបីចូលសិល្បៈច្រើនឆ្នាំក្ដី។ ពិតណាស់ ស្របពេលទទួលបានប្រជាប្រិយភាព បើងាកទៅមើលការងាររបស់តារារូបនេះវិញ ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ លោកមានភាពមមាញឹកខ្លាំងតែម្ដង។

ម្យ៉ាងវិញទៀត បើទោះបីពេលនេះមានជំងឺកូវីដ-១៩ កំពុងរាតតត្បាតមានអ្នកឆ្លងច្រើន តែគេក៏ឃើញលោក ឆន សុវណ្ណរាជ ចេញទៅបំពេញការងារជារឿយៗ។ ទន្ទឹមនឹងចេញទៅបំពេញការងារ តារារូបនេះក៏មិនភ្លេចចូលរួមការពារ និងរក្សានូវអានាម័យពាក់ម៉ាស បាញ់អាកុល និងរក្សាគម្លាតផងដែរ។

ជាក់ស្ដែង មុននេះលោក ឆន សុវណ្ណរាជ បានបង្ហោះវីដេអូបង្ហាញពីវិធីតេស្តរកជំងឺកូវីដ-១៩ខ្លួនឯងនៅផ្ទះ ដោយតារារូបនេះបានទិញនូវប្រដាប់តេស្តឆាប់រហ័ស ដើម្បីដឹងពីអាការៈជំងឺមួយនេះ។ ក្នុងនោះដែរ ស្របពេលកំពុងធ្វើការតេស្ត លោកក៏បានណែនាំ និងប្រាប់ពីវិធីតេស្តត្រួសៗ សម្រាប់ជាភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋតេស្តរកជំងឺកូវីដដោយខ្លួនឯង។ ជាមួយគ្នានេះ ក្រោយធ្វើការតេស្តរួចរាល់ លទ្ធផលដែលតារារូបនេះទទួលបានគឺ អវិជ្ជមាន៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Add a Comment

Your email address will not be published. Required fields are marked *