បន្ទាប់ពីភរិយា មង្គល ទីណា តេស្តវិជ្ជមានកូវីដ ក៏មានកូនពៅអាយុ ៣ ឆ្នាំ និង ប្អូនប្រុស ក៏ឆ្លងដែរ

កាលរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ ដែលបានស្គាល់តារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា ហាក់មានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់លោកបានរកឃើញវិជ្ជមានកូវីដ-១៩ ខណៈលោក មង្គល ទីណា បានធ្វើតេស្តរកឃើញអវិជ្ជមាន ។

បន្ទាប់ពីភរិយារបស់តារាចម្រៀងខាងលើបានរកឃើញវិជ្ជមានកូវីដ-១៩ សមាជិកផ្សេងទៀតនៅក្នុងគ្រួសារ ក៏តម្រូវធ្វើតេស្តដូចគ្នា ដោយក្នុងនោះ កូនប្រុសពៅ អាយុទើប ៣ ឆ្នាំ របស់លោក មង្គល ទីណា និង ប្អូនប្រុសលោក ក៏រកឃើញវិជ្ជមានដូចគ្នាដែរ ។ រីឯលោក មង្គល ទីណា និង កូនប្រុសស្រី ២ នាក់ទៀត ព្រមសមាជិករកឃើញអវិជ្ជមានផ្សេងទៀត បន្តធ្វើចត្តាឡីស័ក និង តាមដានសុខភាព ។

គួរឱ្យដឹងថា លទ្ធផលរកឃើញភរិយា កូនប្រុស និង ប្អូនប្រុស របស់តារាចម្រៀង មង្គល ទីណា វិជ្ជមានកូវីដ-១៩ មានការជាប់ពាក់ព័ន្ធ នឹងការរាលដាលឆ្លងនៅក្នុងផ្សារដងទង់ ខេត្តកោះកុង ក៏ព្រោះតែលោក និង ភរិយា គឺជាអាជីករនៅទៅនោះ ៕

Add a Comment

Your email address will not be published. Required fields are marked *