ទឹកចិត្តឪពុកចង់ឃសើញកូនរៀងខ្ពស់ទៅថ្ងៃមុខ សុខចិត្តទ្រាំលំបាកហែលទឹកដាកកូនក្នុងថង់ចំឡងទៅត្រើយម្ខាង

ឪពុកម្ដាយបានឆ្លងកាត់រឿងរ៉ាវស្ទើរគ្រប់បែបយ៉ាង ដើម្បីធានាថាកូនរបស់ពួកគាត់មានជីវិតប្រសើរឡើង ពិសេសទទួលបានការអប់រំល្អ ព្រោះតែឪពុកម្ដាយស្រលាញ់កូនស្មើនឹងកែវភ្នែក។

ចំណែករឿងរ៉ាវក្នុងប្រទេសវៀតណាមខាងក្រោមនេះ ដើម្បីឲ្យកូនៗទទួលបានការអប់រំត្រឹមត្រូវ ហើយខ្ពង់ខ្ពស់ ឪពុកម្ដាយរស់នៅតាមតំបន់នេះសុខចិត្តដាក់កូនៗរបស់ពួកគាត់ក្នុងថង់ប្លាស្ទិក ហើយសណ្ដោងហែលឆ្លងទន្លេជារៀងរាល់ថ្ងៃនារដូវទឹកឡើង ធ្វើយ៉ាងណាមិនឲ្យក្មេងៗទទឹកពេលទៅដល់សាលា ទោះដឹងថាប្រថុយគ្រោះថ្នាក់ក៏ដោយ។

រូបភាពជាច្រើនសន្លឹកបង្ហាញពីបុរសម្នាក់ បានដាក់ក្មេងក្នុងថង់ប្លាស្ទិកដ៏ធំមួយ ហើយហែលឆ្លងទន្លេមេគង្គប្រវែងប្រមាណ ២០ម៉ែត្រ មានចរន្តទឹកហូរខ្លាំង ដើម្បីយកក្មេងទៅសាលារៀន បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេចែកចាយពាសពេញអ៊ីនធឺណិត ដោយទទួលបានការកោតសរសើរថា គាត់មិនធ្វេសប្រហែសក្នុងការយកកូនទៅឲ្យទួលបានការអប់រំល្អដូចក្មេងដទៃ ទោះបីជាគាត់ត្រូវឆ្លងទន្លេជារៀងរាល់ថ្ងៃក៏ដោយ។

វាជាធម្មតាទៅហើយសម្រាប់ប្រជាជននៅភូមិ Huoi Ha នេះនារដូវវស្សា ចំណែកឯរដូវក្ដៅ មានស្ពានដើម្បីឲ្យប្រជាជនឆ្លងកាត់ជាធម្មតា។ ទោះយ៉ាងណា ក្នុងរដូវវស្សាចរន្តទឹកនឹងកើនឡើង ហើយកម្រិតកម្ពស់ទឹកក៏នឹងកើនឡើងខ្ពស់ផងដែរ ហេតុដូច្នេះហើយស្ពានមិនអាចទប់ទល់ជាមួយកម្ពស់ទឹកបានទេ។

ឪពុកម្ដាយគ្រប់រូបពុំមានជម្រើស មានតែជួលបុរសម្នាក់ដែលចេះហែលទឹកស្ទាត់ជំនាញ ឲ្យនាំកូនៗរបស់ពួកគេឆ្លងទឹកទៅសាលាដោយប្រើថង់ប្លាស្ទិកតែប៉ុណ្ណោះ ឯឪពុកណាចេះហែលទឹក ពួកគាត់នាំទៅដោយខ្លួនឯង។

នេះមិនមែនជាការងារងាយស្រួលនោះទេ ពីព្រោះឪពុកម្តាយរបស់ក្មេងៗ ត្រូវរង់ចាំយ៉ាងអន្ទះសានៅម្ខាងនៃទន្លេ ទម្រាំបុរសនោះបញ្ជូនក្មេងៗដែលជាកូនរបស់ពួកគាត់ ទៅដល់ត្រើយម្ខាងទៀតដោយហែលឆ្លងកាត់ទន្លេ។ បន្ទាប់ពីឆ្លងកាត់ទន្លេនោះកូនៗរបស់ពួកគាត់ ត្រូវដើរចម្ងាយ ១៥គីឡូម៉ែត្រទៀត ទើបទៅដល់សាលារៀន។

សាកស្រមៃមើលថា តើពួកគាត់មានការលំបាក ហើយឈឺចាប់យ៉ាងណា ពេលរដូវវស្សាចាប់ផ្តើមពីខែមិថុនា ដល់ខែតុលាមកដល់ម្តងៗ។ ទោះយ៉ាងណា ឪពុកម្ដាយរបស់ក្មេងទាំងអស់ សង្ឃឹមថា អាជ្ញាធរនឹងរកវិធីជួយឲ្យក្មេងៗទៅសាលាបានដោយសុវត្ថិភាពជាងនេះ៕ប្រភពពីភូមរ៉ារាត្រី

Add a Comment

Your email address will not be published. Required fields are marked *