វៃកំពុងពេញស្រលាញ់! កំពុងតែសប្បាយជាមួយគ្រួសារក្នុងផ្ទះសុខៗ ស្រាប់តែមានរឿងដែលនឹកស្មានមិនដល់ ធ្វើអោយក្មេងអាយុទើប ៥ឆ្នាំ លាទាំងគ្មានថ្ងៃត្រឡប់(មានវីដេអូ)

ជាហេតុការណ៍មួយពិបាកនឹងទទួលយក ដែលនៅសុខៗពុំបានធ្វើខុសអ្វីសោះ បែរជាមច្ចុរាជមកតាមយកជីវិតក្នុងផ្ទះ ខណៈដែលនៅលេងជុំបងប្អូន ក្រុមគ្រួសារ ដោយសារតែរថយន្តធុនធំដឹកទំនិញមួយគ្រឿង។

ក្មេងប្រុសម្នាក់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ព្រោះតែបុរសស្រ. វឹ. ង បើករថយន្តរ៉េចង្កូតបុ. កចូលផ្ទះទាំងកម្រោល។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-១២៦៦ បើកបរដោយឈ្មោះ ឃន គឹមឈឿន ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅក្នុងខេត្តព្រៃវែង មកស្នាក់នៅដឹកដីឲ្យក្រុមហ៊ុននៅសំណង់ធារាសាស្រ្តអាងទឹកកំពីងពួយ បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូង ទៅជើងក្នុងសភាពរេចង្កូតចុះឡើងៗ។

លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ. ក ចូលក្នុងផ្ទះ ១ខ្នងរបស់ប្រជាពលរដ្ឋឈ្មោះរឿង ជុំរី បណ្តាលឲ្យក្មេងប្រុសឈ្មោះ រឿង សុគន្ធេសិន អាយុ ៥ឆ្នាំរបួសធ្លា. យ ពោះវៀន ក្រោយមកបានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងក្មេងស្រីឈ្មោះ រឿង កន្និកា ហៅ ម៉ី ជាងបងស្រី អាយុ១០ របួសធ្ងន់បែ. ក ក្បាលជង្គង់ខាងស្តាំ ត្រូវបានដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យអេមីចិនស៊ី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗមន្រ្តីនគបាលចរាចរណ៍ស្រុក សហការជាមួយកម្លាំងស្នងការខេត្ត បានចុះទៅពិនិត្យធ្វើកំណត់ហេតុ និងបាននាំទាំងជនបង្ក រួមជាមួយវត្ថុតាងរថយន្តទៅការិយាល័យជំនាញស្នងការនគរបាលរខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Add a Comment

Your email address will not be published. Required fields are marked *